ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរនៃព្រះរាជាណាចក្រនេះ បានចាប់ខ្លួនជនបរទេសជាច្រើននាក់ នៅទូទាំងប្រទេស ក្នុងសប្តាហ៍នេះ ពីបទប្រព្រឹត្តបទល្មើសគ្រឿងញៀន។

ក្រុមល្បាតសន្តិសុខក្នុងតំបន់ Asir បានចាប់ខ្លួនជនជាតិស៊ូដង់ពីរនាក់ ពីបទកាន់កាប់គ្រឿងញឿនចំនួន ១៦ គីឡូក្រាម នៅក្នុងខេត្ត Al-Farsha។
លើសពីនេះ អគ្គនាយកដ្ឋានប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនជាតិបង់ក្លាដែស ២នាក់ នៅខេត្តភាគខាងកើត ពីបទលក់មេតំហ្វេតាមីន ឬហៅម្យ៉ាងទៀតថា សាប៊ូ (shabu)។
ទន្ទឹមនឹងនេះ ការល្បាតរបស់ឆ្មាំព្រំដែននៅក្នុងតំបន់ Ad-Daer ក្នុងទីក្រុង Jazan បានចាប់ខ្លួនជនជាតិ អេត្យូពី ៣ នាក់ ពីបទរត់ពន្ធថ្នាំពេទ្យចំនួន ៧៣.៥០០គ្រាប់ ដែលមិនមានការត្រួតពិនិត្យ។
ចំណែកនៅក្នុងតំបន់ Al-Rabou'ah ក្នុងខេត្ត Asir ពួកគេបានចាប់ខ្លួនជនជាតិអេត្យូពី ១៧នាក់ ពីបទរត់ពន្ធគ្រឿងញៀន ២៥៥គីឡូក្រាម។
