អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំលើកទី៧ «ការធ្វើនវានុវត្តន៍វិធីសាស្រ្តអប់រំបង្ការការចម្លងមេរោគអេដស៍»

2025/07/31 12:15:26 am        220

ភ្នំពេញ ៖ ដោយទទួលបានការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២៥ ពិនិត្យ និងពិភាក្សាលើ«ការធ្វើនវានុវត្តន៍វិធីសាស្រ្តអប់រំបង្ការការចម្លងមេរោគអេដស៍»។

​កិច្ចប្រជុំនេះប្រារព្ធឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត តាមរយៈចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញចំនួនសរុបប្រមាណ៧០នាក់។ ជាកិច្ចចាប់ផ្តើម អង្គប្រជុំទាំងមូលបានក្រោកឈរស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធការពារទឹកដីប្រឆាំងនឹងសត្រូវសៀម។ អង្គប្រជុំក៏បានថ្លៃងនូវការដឹងគុណប្រដោយក្តីក្តុកក្តួលហួសប្រមាណចំពោះវីរយុទ្ធជនកម្ពុជា ដែលបានតស៊ូលះបង់ជីវិតក្រាញននាលប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជាក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ។

ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានថ្លែងនូវការគោរពដឹងគុណប្រកបដោយកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជាដែលដឹកនាំប្រទេសយកជ័យជម្នះលើសត្រូវឈ្លានពានទាំងលើផ្នែកយោធា និងទាំងលើផ្នែកការទូត។

ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានថ្លែងការគោរពដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានលះបង់កម្លាំងកាយចិត្តអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកស្បៀងសម្ភារៈដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពកម្ពុជា ដែលសម្រាកមានរបួសនៅមន្ទីរពេទ្យដោយសេចក្តីអាណិតអាសូរជាពន់ពេក។

បន្ទាប់មកឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមកិច្ចដឹកប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ជាការងារអាទិភាពដែលបានបញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីការបញ្ចប់អេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដោយបានកំណត់កម្មវត្ថុចំនួនបីគឺ៖ ទី១ ការឆ្លងថ្មីនៃមេរោគអេដស៍តិចជាង១នាក់/ថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់/ឆ្នាំ, ទី២ កាត់បន្ថយការស្លាប់ដោយសារអេដស៍តិចជាង២០០នាក់/ឆ្នាំ, និងទី៣ លុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍។

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានថ្លែងថា តាមរយៈកិច្ចប្រឹងប្រែងចូលរួមអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យរបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា ជាសមាជិក និងអង្គការដៃគូ ដឹកនាំសម្របសម្រួលរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជានៅតែបន្តជោគជ័យលំដាប់ជួរមុខក្នុងការឆ្លើយតបនឹងមេរោគអេដស៍ដោយសម្រេចបាន៩២-១០០-៩៨ លើគោលដៅ៩៥-៩៥-៩៥ ដែលបានកំណត់ដោយអង្គការសហប្រជាជាតិ។ ទន្ទឹមនិងភាពជោគជ័យខាងលើ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានលើកឡើងនូវការប្រឈមមួយចំនួនដែលកម្ពុជាយើងត្រូវរួមគ្នាបន្តជម្នះនិងសម្រេចឱ្យខាងតែបាន។ ផ្អែកលើទិន្នន័យផ្លូវការ នៅឆ្នាំ២០២៤ ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍មានប្រមាណ១២០០ករណី និងចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍មានចំនួនប្រមាណ១០០០ករណី។ ការឆ្លងមេរោគអេដស៍ថ្មីនៃក្រុមយុវវ័យដែលមានអាយុពី១៥ទៅ២៤ឆ្នាំមានចំនួនប្រមាណ៤៤ភាគរយ។ យោងតាមការអង្គេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ការយល់ដឹងជាក់លាក់អំពីការការពារមេរោគអេដស៍មានកម្រិតទាបដែលក្នុងនោះ ២៣ភាគរយ ក្នុងស្ត្រីវ័យជំទង់ និង២៧ភាគរយ ក្នុងចំណោមបុរសវ័យជំទង់។ ក្រុមប្រជាជនគន្លឹះដែលរួមមានក្រុមបុរសរួមភេទជាមួយបុរស ក្រុមស្ត្រីបំប្លែងភេទ ក្រុមអ្នកបម្រើក្នុងសេវាកម្សាន្ត និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន នៅតែជាមុខសញ្ញាងាយរងគ្រោះខ្ពស់នៃការឆ្លងមេរោគអេដស៍ ព្រោះពួកគេពិបាកទាក់ទងដើម្បីទទួលបាននូវការអប់រំអំពីវិធីបង្ការការពារការចម្លងមេរោគអេដស៍ និងជាក្រុមរួមភេទដែលពុំមានសុវត្ថិភាពដូចជាការរួមភេទជាក្រុមដោយប្រើប្រាស់គ្រឿងញៀនដែលហៅថា «Chemsex»ជាដើម។ ក្រោយកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់មក អង្គប្រជុំបានសម្រេចបន្ថែម និងពង្រីកនូវសកម្មភាពមួយចំនួនលើកម្មវិធីបង្ការរួមមាន៖ ក្តាប់ចំនួនក្រុមគោលដៅឱ្យបានច្បាស់ជាពិសេសយុវជន, កម្មវិធីបញ្ជ្រាបមេរោគអេដស៍ និងជំងឺអេដស៍ទៅគ្រប់កម្មវិធីសិក្សា, កម្មវិធីបញ្ចូលមេរោគអេដស៍និងជំងឺអេដស៍ទៅគ្រប់សកម្មភាពបណ្តុះបណ្តាលនិងសិក្ខាសាលា កម្មវិធីចុះអប់រំផ្ទាល់ដល់ក្រុមប្រឈមខ្ពស់ ការបង្ការដោយប្រើប្រាស់ស្រោមអនាម័យ ការប្រើប្រាស់ ឱសថប្រឹប (PrEP) ឱសថប៉ឹប (PEP) ការធ្វើតេស្តរកមេរោគអេដស៍ និងបន្តទៅការព្យាបាលថែទាំអស់មួយជីវិត អាទិភាពខ្ពស់បំផុតគឺប្រើប្រាស់បណ្តាញសង្គម។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានថ្លែងអំណរគុណដល់សមាជិក សមាជិកាអង្គប្រជុំ និងសូមឱ្យបន្តប្រឹងប្រែងធ្វើការរួមគ្នាតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីសម្រេចគោលដៅដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាល៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm