តារា​ចម្រៀង​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក​នឹង​មក​សម្តែង​នៅ​ខេត្តសៀមរាប ​នា​អំ​ទ្បុ​ង​ខែមេសា​ខាងមុខ​

2022/01/13 01:03:00 am        24

ភ្នំពេញ​៖ ក្រុម​វង់​តន្ត្រី​និង​តារា​ចម្រៀង​ដ៏​ល្បីល្បាញ​របស់​ប្រទេស​អ៊ី​តា​ល់ Andrea Borcelli គ្រោង​នឹង​មក​សម្តែង​តន្ត្រី​នៅ​ខេត្ត​សៀម​រា​រាប​អង្គរ​នៅ​អំទ្បុង​ខែមេសា ឆ្នាំ​២០២២ ខាងមុខនេះ ដែលជា​ការ​រួមចំណែក​យ៉ាងសំខាន់​ដល់​ការផ្សព្វផ្សាយ ​និង​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​បរទេស​មកកាន់​ប្រទេស​កម្ពុជា​។​នេះ​បើតាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី លោក ​សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​។​

​លោក សុខ សុ​ក្រឹ​ត្យា បាន​ថ្លែង​ឲ្យ​ដឹង​ថា កាលពី​ថ្មីៗ​នេះ​លោក​បាន​ទៅ​សិក្សា​ស្វែងយល់​អំពី​ការអភិវឌ្ឍន៍​វិស័យ​ទេសចរ​ណ៌​នៅ​ខេត្ត​ភូ​កេ​ត​ប្រទេស​ថៃ ហើយក៏​មានឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​វង់​តន្ត្រី​ដ៏​ល្បីល្បាញ​របស់​ប្រទេស​អ៊ីតាលី Andrea Borcelli​។

លោក ​សុខ សុ​ក្រឹ​ត្យា​បាន​បញ្ជាក់ និង​ជម្រាបជូន​អំពី​ស្ថានភាព​កូ​វីដ​នៅ​កម្ពុជា និង​ភាពជោគជ័យ​នៃ​ការយក​ឈ្នះ​លើ​ជំងឺ​កូ​វីដ​១៩​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ហើយ​លោក​ក៏បាន​បង្ហាញ​អំពី​សក្តានុពល​ដែល​មិន​រីងស្ងួត​នៃ​វិស័យ​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ដល់​ក្រុម​តន្ត្រី Adrea Borcelli ផងដែរ​។​

​លោក​បាន​ឲ្យ​ដឹង​ថា ដើម្បី​ផ្សព្វផ្សាយ និង​ជា​គោលដៅ​អូសទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​អន្តរជាតិ លោក​ក៏បាន​ស្នើ​និង​អញ្ជើញ​ក្រុម​តន្ត្រី​ដ៏​ល្បីល្បាញ​លើ​សកលលោក​មួយ​នេះ​មក​សម្តែង​នៅ​ខេត្តសៀមរាប​នៅ​ខែមេសា​ខាងមុខ ហើយក៏​ទទួលបាន​នូវ​ការយល់ព្រម​ពី​អ្នកដឹកនាំ​វង់​តន្ត្រី​ដ៏​ល្បី​នេះ​ផងដែរ​។​

​លោក​ សុខ សុ​ក្រឹ​ត្យា ​ចាត់ទុក​ការប្រគុំ​តន្ត្រី​របស់​ក្រុម​តន្ត្រី Adrea Borcelli នៅ​ខេត្តសៀមរាប​នា​ពេលខាងមុខ​ គឺជា​ព្រឹត្តិការណ៍​ខ្នាត​អន្តរជាតិ​ដ៏​ធំ​ដែល​មិន​ធ្លាប់មាន​នាពេល​កន្លងទៅ​សម្រាប់​ប្រទេស​កម្ពុជា​។​លោ​កថា​នេះ​ក៏​ជា​ជោគជ័យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ផងដែរ ហើយ​ព្រឹត្តិការណ៍​នោះ​ក៏​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត ដើម្បី​ជួយ​ជំរុញ​និង​លើកកម្ពស់​វិស័យ​ទេសចរ​ណ៌​ទ្បើង​វិញ​នៅក្នុង​និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។​

​លោក​រំពឹងថា​ ផ្តើមចេញពី​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​ដ៏​ធំ​សម្បើម​និង​ល្បីល្បាញ​នោះ កម្ពុជា​នឹង​ទទួល​បាន​មកវិញ​នូវ​ភ្ញៀវទេសចរ អន្តរជាតិ​ប្រកបដោយ​គុណភាព រួមទាំង​អ្នកវិនិយោគទុន​ប្រកបដោយ​សក្ដានុពល​នៅ​ជុំវិញ​ពិភពលោក​មក​ស្គាល់​និង​ស្វែងយល់​ការពិត​ជាក់ស្តែង​បន្ថែម​ទៀត​អំពី​សក្តា​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។ ទន្ទឹម​នោះ​ព្រឹត្តិការ​ណ៏​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ជា​គោលដៅ​សុវត្ថិភាព សុខសន្តិភាព​ដ៏​ពិតប្រាកដ​មួយ​សម្រាប់​ភ្ញៀវទេសចរ​និង​វិនិយោគិន និង​ជា​ផ្នែក​មួយ​ក្នុង​ការរៀបចំ​កំណែ​ទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​ទេសចរ​ណ៌​នាពេល​អនាគត​ផងដែរ​។

​លោក​ សុខ សុ​ក្រឹ​ត្យា បាន​បញ្ជាក់ថា ឆ្លងតាម​បទពិសោធន៍​និង​អ្វី​ជា​លទ្ធផល​វិជ្ជមាន​ដែល​ទទួល​បាន​ពី​ព្រឹត្តិការណ៍​នៃ​ការប្រគុំ​តន្ត្រី​ខ្នាត​អន្តរជាតិ​ខាងលើនេះ យើង​នឹងមាន​លទ្ធភាព​នាំមក​នូវ​ព្រឹត្តិការ​ណ៍​ធំៗ​ខ្នាត​អន្តរជាតិ​ដូចគ្នានេះ ​ឬក៏​ធំ​ជាង​នេះ​មក​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត​។

លោក​បង្ហាញ​នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយះ​ព្រឹត្តិការ​ណ៌​នេះ មោទនភាព​ជាតិខ្មែរ កម្ពុជា​ជា​ប្រទេស​អច្ឆរិយ​និង​មាន​ប្រវត្តិ​ដ៏​ល្បីល្បាញ​និង​យូរលង់​មកហើយ​នោះ​នឹង​ត្រូវគេ​ស្គាល់​ក្នុង​ក្របខណ្ឌ​ពិភពលោក​មួយកំរិត​ទៀត ហើយ​អ្វីដែល​សំខាន់​នោះ​អន្តរជាតិ​នឹង​បាន​ស្គាល់​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ មាន​នីតិរដ្ឋ​ពិតប្រាកដ និង​មាន​សុខសន្តិភាព​ពេញលេញ​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​សូមជម្រាបថា​ក្រុម​តន្ត្រី Andrea Borcelli គឺជា​ក្រុម​តន្ត្រី​ដ៏​ល្បីល្បាញ​ខ្នាត​អន្តរជាតិ​របស់​ប្រទេស​អ៊ីតាលី ខ​ណៈ​ដែល​តារាចម្រៀង Andrea Borcelli ដែលជា​ជនពិកា​កើត​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩៥៨ ​ក្នុង​ត្រកូល​កសិករ​នៃ​ប្រទេស​អ៊ីតាលី​។ បទ​ចម្រៀង​របស់ Anrea Borcelli ដែល​ល្បីល្បាញ​បំផុត​ក្នុង​ឆ្នាំ​១៩៩៩ គឺ​បទ "The Prayer" ដែល​ច្រៀង​រួមគ្នា​ជាមួយ Celine Dion ហើយ​ទទួលបាន​ពានរង្វាន់ Golden Globe សម្រាប់​ចម្រៀង​ដើម​ល្អ​បំផុត​។ គាត់​គឺជា​តារាចម្រៀង​ដែល​ត្រូវ​ពិការភ្នែក​តាំងពី​អាយុ ១២​ឆ្នាំ​ដោយ​ឧបទ្ទវហេតុ​។ យ៉ាងណាក៏ដោយ​គាត់​បាន​សាង​ភាព​ល្បីល្បាញ​ជា​បន្តបន្ទាប់​រហូត​មានឈ្មោះ​បោះ​សម្លេង​ហើយ​ល្បី​ទូទាំង​ពិភពលោក​តែម្តង​៕ អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm