ប្រមុខ​ការទូត​កម្ពុជា​បញ្ជាក់​ថា ជប៉ុន​កំពុង​ពិចារណា​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​សម្រាប់​បោស​សម្អាត​មីន ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​អគ្គិសនី

2022/01/12 06:16:30 pm        585

ភ្នំពេញ៖ ប្រមុខ​ការទូត​កម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បាន​ឱ្យ​ដឹង​ថា ជប៉ុន​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​ដល់​កម្ពុជា​សម្រាប់​វិស័យ ៣​សំខាន់ៗ​នា​ពេល​ខាង​មុខ​នេះ។

ប្រមុខ​ការទូត​កម្ពុជា​រូប​នេះ បាន​អះ​អាង​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ចេញនៅ​ថ្ងៃ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​ជំនួប​ពិភាក្សា​តាម​ទូរស័ព្ទ​រវាង​ឯកឧត្ដម ប្រាក់ សុខុន និង​សម​ភាគី​​គឺ​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ប្រមុខ​ការទូត​ជប៉ុន​លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា បាន​បញ្ជាក់​មក​កាន់​ប្រមុខ​ការទូត​កម្ពុជា​ថា ជប៉ុន​កំពុង​ពិចារណា​បន្ត​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​ដល់​កម្ពុជា​ជួយ​ដល់​សកម្មភាព​បោស​សម្អាត​មីន ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​ថាមពល​អគ្គិសនី។

ការ​ប្ដេជ្ញា​ចិត្ត​របស់​ជប៉ុន​បន្ត​ជួយ​ដល់​កម្ពុជា​បែប​នេះ បាន​កើត​ឡើង​ចំ​ពេល​​ខួប ៣០​ឆ្នាំ​នៃ​បេសកកម្ម​ជា​លើក​ដំបូង​របស់​កង​កម្លាំង​ស្វ័យ​ការពារ​ជប៉ុន​នៅ​កម្ពុជា នៅ​ក្នុង​ក្រោម​ប្រតិបត្តិការ​របស់​អង្គការ​សហ​ប្រជាជាតិ។

កាល​ពី ៣០​ឆ្នាំ​មុន ជប៉ុន​បាន​បញ្ជូន​កង​កម្លាំង​ស្វ័យ​ការពារ​របស់​ខ្លួន​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា និង​ដំណើរការ​បោះ​ឆ្នោត​លើក​ដំបូង​របស់​កម្ពុជា​ផង​ដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm