អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវ ឱ្យអ្នកសារព័ត៌មានអនុវត្តឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

2025/07/31 02:03:27 am        162

ភ្នំពេញ ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា៖«សារព័ត៌មាន មានសិទ្ធិក្នុងការរាយការណ៍ ផ្តល់ព័ត៌មានជូនប្រជាជន តែអ្នកសារព័ត៌មានក៏មានករណីកិច្ចចាំបាច់ និងកាតព្វកិច្ចក្នុងនាមជាអ្នកសារព័ត៌មានផងដែរ ដែលមានកំណត់ក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មានមានករណីយកិច្ចក្នុងការត្រូវធ្វើតុល្យភាពរវាងការផ្សាយព័ត៌មានជូនសាធារណៈជន និងសារៈសំខាន់សារវ័ន្តក្នុងការការពារព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ ជាពិសេសនៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការងារ សកម្មភាពរបស់កងទ័ព សកម្មភាពស៊ើបការណ៍ ទីតាំងលេណដ្ឋានប្រតិបត្តិការយោធា អាយុជីវិតរបស់យោធា ឬប្រភេទព័ត៌មានសម្ងាត់ជាតិ។ 

ការរាយការណ៍ទាំងអាជីព និងមិនមែនអាជីព ត្រូវធ្វើឡើងដោយមានទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមក្នុងការធានាសណ្តាប់ធ្នាប់ ស្ថិរភាពនិងសន្តិសុខសង្គម ពិសេសក្នុងខណៈប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពវិបត្តិព្រំដែន ដោយត្រូវចៀសវាង មិនឱ្យការរាយការណ៍ទាំងនោះប៉ះពាល់ដល់ការរក្សាការពារសន្តិសុខជាតិ ឬអាចបង្កការប៉ះពាល់ដល់សុវត្ថិភាព ឬអាយុជីវិតកងទ័ព តែចាំបាច់ត្រូវចូលរួមសកម្មក្នុងការធានាថាសង្គមជាតិមិនធ្លាក់ក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដោយសារការរាយការណ៍ ដែលខុសក្រមសីលធម៌។

សូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកអនុវត្តក្នុងវិស័យព័ត៌មានទាំងអាជីព និងមិនមែនអាជីព អ្នកចែកចាយព័ត៌មានលើបណ្តាញសង្គមទាំងអស់ ឱ្យបង្កើនការទទួលខុសខ្ពស់ក្នុងការផ្សព្វផ្សាយ ការចែកចាយព័ត៌មាននានា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននៃវិបត្តិព្រំដែន ដោយជានិច្ចជាកាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានមនសិកាទទួលខុសត្រូវ ស្រលាញ់ប្រទេសជាតិ ប្រជាជននិងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលរាយការណ៍ព័ត៌មានស្តីពីសន្តិសុខជាតិ ត្រូវគិតគូរដល់ផលវិបាកដែលអាចកើតឡើង ចេញពីការរាយការណ៍របស់ខ្លួន។ 

ពាក់ព័ន្ធនឹងសន្តិសុខជាតិ គឺសូមអំពាវនាវឱ្យបង្កើនការសហការ ដើម្បីលើកតម្កើងឧត្តេមប្រយោជន៍ជាតិជាធំ មិនត្រូវឱ្យមានការបែកធ្លាយព័ត៌មានជាតិ ឬការសម្ងាត់ជាតិដោយប្រការណាមួយឡើយ ព្រោះវានឹងបណ្តាលឱ្យកើតមាននូវព្យសនកម្ម និងមហន្តរាយដល់ប្រជាជន សន្តិសុខ និងសង្គមជាតិទាំងមូល »។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        101
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        206
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm