កូរ៉េខាងត្បូងចាប់ផ្តើមការស៊ើបអង្កេតរួម ដើម្បីពិនិត្យឡើងវិញ ចំពោះការប្រជ្រៀតគ្នាស្លាប់ ក្នុងពិធីបុណ្យ Halloween ឆ្នាំ២០២២

2025/07/31 03:14:56 am        169


ការិយាល័យរដ្ឋអាជ្ញាកំពូលរបស់កូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី៣០ ខែកក្កដា) នេះ បានសម្រេចបើកក្រុមស៊ើបអង្កេតរួមមួយ ដែលមានតំណាងអយ្យការ និងនរគបាល ដើម្បីស៊ើបអង្កេតលើហេតុការណ៍ហ្វូងមនុស្សប្រជ្រៀតគ្នាស្លាប់ នៅសង្កាត់ Itaewon។

ការសម្រេចនេះបានកើតមានឡើងក្រោយ ២សប្តាហ៍បន្ទាប់ពីលោកប្រធានាធិបតី Lee Jae Myung បានសន្យាដល់ក្រុមគ្រួសារជនរងគ្រោះក្នុងសោកនាដកម្មនៅសង្កាត់ Itaewon នេះថា លោកនឹងបង្កើតក្រុមការងារដាច់ដោយឡែកមួយ ដើម្បីស៊ើបអង្កេតគ្រោះមហន្តរាយដែលបានឆក់យកជីវិតមនុស្ស ១៥៩នាក់ ក្នុងអំឡុងពេលពិធីបុណ្យ Halloween ក្នុងឆ្នាំ២០២២។

ក្រុមស៊ើបអង្កេតរួម ត្រូវបានកំណត់ ដើម្បីពិនិត្យមើលឡើងវិញនូវកាលៈទេសៈទាំងមូល ទាក់ទងនឹងឧបទ្ទវហេតុនេះ ក្នុងនោះរួមទាំងដើមហេតុ កិច្ចប្រឹងប្រែងជួយសង្គ្រោះ និងការឆ្លើយតបរបស់អាជ្ញាធរ ព្រមទាំងស៊ើបអង្កេតករណីបន្ថែម ពាក់ព័ន្ធនឹងការខូចខាតបន្ទាប់បន្សំផ្សេងទៀត ទាំងសម្រាប់អ្នកនៅរស់ និងគ្រួសារអ្នកស្លាប់។

យោងតាមសារព័ត៌មាន Yonhap News បានឲ្យដឹងថា បុគ្គលិកប្រហែល ២០នាក់ នឹងត្រូវបានចាត់តាំងចូលទៅក្នុងក្រុមស៊ើបអង្កេតនេះ។ ក្រុមនេះនឹងដឹកនាំដោយនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌនៃការិយាល័យរដ្ឋអាជ្ញាកំពូល។

អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាកំពូល បានបញ្ជាក់ថា ចាំបាច់ត្រូវមានវិធានការហ្មត់ចត់ និងឆាប់រហ័ស ខណៈដែលជនរងគ្រោះ និងគ្រួសារសពបានឈឺចាប់ជាយូរមក៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        34
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm