សិង្ហបុរីត្រៀមរួមចំណែកកសាងតំបន់ហ្កាហ្សាឡើងវិញ នៅពេលឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់អចិន្រ្តៃយ៍

2025/07/31 03:43:00 am        23

សិង្ហបុរីនិយាយថា ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការរួមចំណែកនៅក្នុងការកសាងតំបន់ហ្កាហ្សាស្រ្ទីបឡើងវិញ នៅពេលណាដែលកិច្ចព្រមព្រៀងបទឈប់បាញ់អចិន្រ្តៃយ៍ ត្រូវបានឈានដល់រួចហើយនោះ ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលោក Kevin Cheok បានផ្តល់សេចក្តីថ្លែងការណ៍របស់សិង្ហបុរី នៅកិច្ចប្រជុំអង្គការសហប្រជាជាតិ(UN)នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ស្តីពីការដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយសន្តិវិធី និងការអនុវត្តដំណោះស្រាយរដ្ឋ ២ ។

លោកបាននិយាយថា សិង្ហបុរីគាំទ្រផែនការកសាងឡើងវិញអារ៉ាប់ស្នើសុំដោយអេហ្ស៊ីប និងចក្ខុវិស័យរបស់វា សម្រាប់ការកសាងឡើងវិញនៅតំបន់ហ្កាហ្សា ។

សំណើនេះនឹងគ្មានវត្តមានរបស់ក្រុមហាម៉ាសនោះទេ ហើយជំនួសវិញដោយអង្គភាពស្តីទីគ្រប់គ្រងដោយអារ៉ាប់ មូស្លីម និងរដ្ឋលោកខាងលិច ។

ផែនការដែលប្រឆាំងនឹងមហិច្ឆិតារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់ឲ្យតំបន់ហ្កាហ្សាក្លាយជា “តំបន់ឆ្នេរមជ្ឈិមបូព៌ា”នោះ នឹងបដិសេធន៍សំណើរបស់សហរដ្ឋអាមេរិកឲ្យមានការជម្លៀសជនប៉ាឡេស្ទីនទ្រង់ទ្រាយធំចេញពីតំបន់ហ្កាហ្សា ។

នេះគឺជាលើកដំបូងហើយដែលសិង្ហបុរី បានបង្ហាញការគាំទ្រជាសាធារណៈលើសំណើរបស់អេហ្ស៊ីប ។

កាលពីខែមីនាកន្លងទៅ រដ្ឋអារ៉ាប់ បានអនុម័តសំណើមួយនេះ ខណៈក្រុមរដ្ឋមន្រ្តីការបរទេសរបស់បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេស បាននិយាយថា ពួកគេគាំទ្រផែនការខាងលើ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        40
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm