លោកជំទាវ ឡោក ខេង ថ្លែងអំណរគុណជូនចំពោះមិត្តភក្តិអន្តរជាតិ ដែល​បាន​គាំទ្រ​ដល់​បទ​ឈប់​បាញ់

2025/07/31 04:38:35 pm        381

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ​សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ( គណៈកម្មការទី៨) បាន​ថ្លែង​បទ​អន្តរាគមន៍ ក្នុងសន្និសីទពិភពលោក នៃប្រធានសភា លើកទី៦ កិច្ច​ពិ​ភាក្សាវគ្គទី៣ «ការ​សម្រេច​បាន SDGs ក្នុងឆ្នាំ២០៣០៖ តើអ្វីជាកាលានុវត្តភាពថ្មី នៃសហប្រតិបត្តិការអន្តរជាតិ?» នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

ប្រទេសកម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការសម្រេចបាននូវ SDGs នៅឆ្នាំ២០៣០ ជាមួយ​នឹង​ចក្ខុ​វិស័យរយៈពេលវែងក្នុងការកសាងប្រទេសជាតិមួយប្រកបដោយវិបុលភាព ស្អិតរមួត សង្គម​ ការអប់រំ និងវប្បធម៌ដ៏រស់រវើក ដែលត្រូវបានដាក់បញ្ចូលក្នុងក្របខ័ណ្ឌ SDGs កម្ពុជា (២០១៦-២០៣០) ដែលគាំទ្រដោយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកជំទាវបន្តទៀតថា ការសម្រេច​បាន​នូវ​ចំណុច​នេះ​តម្រូវ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ដ៏​រឹង​មាំ និងនិរន្តរភាព ដោយបើកផ្លូវថ្មីសម្រាប់កិច្ចសហការ។ SDGs គូសបញ្ជាក់​ពីសារៈ​សំខាន់​នៃ​ភាព​ជា​ដៃ​គូពហុភាគីដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល។ ម្យ៉ាង​ទៀត យើង​​ត្រូ​វ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​សាធារណៈ និង​ឯកជន និង​ប្រជាជន។យើងត្រូវការសន្តិភាព និង​ស្ថិរភាព ដែលយើងមិនអាចសម្រេចបាន SDGs។

ផ្សារភ្ជាប់ជាមួយនេះ លោកជំទាវសូមថ្លែងអំណរគុណជូនចំពោះមិត្តភក្តិអន្តរជាតិ ដែល​បាន​គាំ​ទ្រ​ដល់​បទ​ឈប់​បាញ់ សូមអរគុណដល់ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលជាសហអ្នក​រៀប​ចំ​កិច្ច​ប្រជុំ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន។ ខ្ញុំ​សូម​អរគុណ​ដោយ​ផ្ទាល់ជូនចំពោះ ឯកឧត្តម ដូណាល់ត្រាំ និងសូមអរគុណយោធាកម្ពុជា និង​ថៃ​ដែល​បាន​អនុវត្ត​យ៉ាងពេញលេញនូវបទឈប់បាញ់នេះ។

ទន្ទឹមនឹងនេះ​ដើម្បីអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព យើងត្រូវក្រុម​អធិការកិច្ច​អន្តរជាតិ​មួយ​ និងអ្នកសង្កេត​ការណ៍​ដើម្បី​ត្រួត​ពិនិត្យកិ​ច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ខាង​លើ​ដោយ​ហ្មត់​ចត់ ​និងយុត្តិធម៌។

លោកជំទាវ សូមអំពាវនាវដល់សមាជិកសភាទាំងអស់នៅក្នុងកិច្ចប្រជុំនេះរក្សាតម្លៃនៃសន្តិភាព និង​ប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងឱ្យរដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត ​និងកាតព្វកិច្ចជាសកល រួមទាំងការសម្រេចបាននូវ UNSDGs ផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        114
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        221
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm