សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី និង​សន្និសីទប្រធានសភាពិភពលោក របស់ IPU

2025/07/31 04:52:33 pm        307

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ឆ្លៀត​ពេល​នៅ​ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទ​ប្រធាន​សភា​ពិភព​លោក លើកទី៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបពិភាក្សាការងារជាមួយ លោក​ស្រី ទូលៀ អ៊ែកសិន (Tulia Acson) ប្រធានសភាតង់ហ្សានី និងជា​ប្រធាន​សហភាព​អន្តរសភា ​(IPU) នៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥ នៅ ក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកស្រី ទូលៀ អ៊ែកសិន បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះ​សមិទ្ធ​ផល​នានា​ដែល​កម្ពុជា​សម្រេច​បាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU។ លោកស្រី​ជឿ​ជាក់​ថា កម្ពុជានឹងបន្តលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីអនាគតមួយដ៏ប្រសើរ សម្រាប់ប្រជាជន និង​ប្រទេស​ជាតិ​។

ក្នុងជំនួប​ទ្វេភាគីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ទាក់ទងនឹងស្ថានការណ៍តំបន់ និង​អន្តរ​ជាតិ​ ជាពិសេសទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា- IPU។ លោកស្រីប្រធានIPU បាន​អបអរ​សាទរ​ចំពោះបទឈប់បាញ់ដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នា។ បទឈប់បាញ់នេះ ពិត​ជា​មាន​សារៈសំខាន់នៅក្នុងការធានាការពារសុខសន្តិភាព សុវត្ថិភាពជូនពលរដ្ឋទំាងពីរប្រទេស។ ជា​មួយគ្នានេះ លោក​ស្រី​បាន​គូស​បញ្ជាក់​ថា​សុន្ទរក​ថា​របស់​សម្តេច​ពី​ករណី​ផ្ទុះ​អាវុធ​តាម​ព្រំដែ​ន​ប្រទេស​ទំាង​ពីរ បានធ្វើឡើងមួយថ្ងៃមុន បទឈប់បាញ់បាន​ឯកភាព​គ្នា​ហើយ​លោ​ក​ស្រី​ជា​សាក្សី​ម្នាក់​​នៅ​ក្នុងករណីនេះ។

សម្តេចប្រធានរដ្ឋសភានិង លោកស្រី ទូលៀ អ៊ែកសិន បានយល់ស្របដូចគ្នាថា ពិភព​លោក​កំពុង​ស្ថិត​ក្នុ​ង​របត់មួយដ៏គ្រោះថ្នាក់ ពិបាកទាយទុកជាមុន ប្រកបដោយហានិភ័យខ្ពស់។ ក្នុងបរិបទនេះ ការ​ទូតសភាដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព តាមរយៈការគ្រប់គ្រងជម្លោះ និង​ការ​បង្ការ​ជម្លោះ​។ សភា ដែលជាតំណាងប្រជាពលរដ្ឋ យល់ច្បាស់ពីតម្រូវការ និងក្តីប្រាថ្នា​របស់​ប្រជាជន​ នោះគឺសន្តិភាព និងការអភិវឌ្ឍ។

បន្ថែមទៅទៀត សម្តេចរដ្ឋសភាធិបតី បានបង្ហាញការគាំទ្រចំពោះលោកជំទាវ ទូលៀ អ៊ែកសិន ក្នុង​តួនាទីធ្វើជាប្រធាន IPU ដែលបានខិតខំយ៉ាងខ្លំាងនៅក្នុងការលើកកម្ពស់យន្តការសភា កិច្ច​សហ​ប្រតិបត្តិការ ពោលក្រៅពីការរៀបចំមហាសន្និបាតប្រចាំឆ្នាំហើយ បានរៀបចំ​កិច្ច​ប្រជុំ​កំពូល​ប្រធាន​សភាស្រ្តី និង​សន្និសីទ​ប្រធាន​សភាពិភពលោកដែលជាការផ្តល់ឱកាសជូនថ្នាក់ដឹកនាំនិងសមាជិក ស្ថាប័ននីតិប្បញ្ញត្តិទូទៅទំាងពិភពលោកបានជួបជុំគ្នា ចែករំលែកបទពិសោធន៍ផ្លាស់ប្តូរទស្សនៈ យោបល់​គ្នា​ ដើម្បីសុខដុមរមនារបស់ពលរដ្ឋប្រកបដោយចីរភាព បរិយាប័ន្ន និងវិបុលភាព៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm