ប្រមុខ​ការទូត​កម្ពុជា​អះ​អាង​ថា ជប៉ុន​គាំ​ទ្រ​កម្ពុជា​បំពេញ​តួនាទី​សម្រប​សម្រួល​សម្រាប់​ដោះ​ស្រាយ​បញ្ហា​មីយ៉ាន់ម៉ា

2022/01/13 01:54:17 am        478

ភ្នំពេញ៖ ប្រមុខ​ការទូត​កម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បាន​អះអាង​ថា ប្រទេស​ជប៉ុន​បាន​គាំ​ទ្រ​កម្ពុជា​សម្រាប់​ដំណើរការ​សម្រប​សម្រួល​​រក​ដំណោះ​ស្រាយ​បញ្ហា​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ចំ​ពេល​ដែល​កម្ពុជា​កំពុង​កាន់​តំណែង​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ។

ឯកឧត្ដម ប្រាក់ សុខុន បាន​អះ​អាង​បែប​នេះ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ដោយ​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ នៅ​ថ្ងៃ​នេះ មួយ​ថ្ងៃ​ក្រោយ​ជំនួប​ពិភាក្សា​តាម​ទូរស័ព្ទ​រវាង​ឯកឧត្ដម និង​រដ្ឋម​ន្ត្រី​ការបរទេស​ជប៉ុន លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ប្រមុខ​ការទូត​កម្ពុជា បាន​ប្រាប់​ទៅ​ប្រមុខ​ការទូត​ជប៉ុន​អំពី​លទ្ធផល​វិជ្ជមាន​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​សប្ដាហ៍​មុន។

នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ ឯកឧត្ដម ប្រាក់ សុខុន បាន​បញ្ជាក់ផង​ដែរ​ពី​ជំហរ​របស់​កម្ពុជា ដែល​ផ្ដល់​សារៈ​សំខាន់​ខ្លាំង​ទៅ​លើ​ការ​ឯកភាព​គ្នា​របស់​អាស៊ាន​ ការ​ព្រម​ព្រៀង ៥​ចំណុច​របស់​អាស៊ាន​សម្រាប់​ដំណោះ​ស្រាយ​បញ្ហា​មីយ៉ាន់ម៉ា និង​ការ​រក្សា​អាស៊ាន​មាន​សមាជិក ១០​ប្រទេស។

បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា សមភាគី​ជប៉ុន​​​ លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា បាន​គាំ​ទ្រ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​នៅ​ឆ្នាំ​នេះ និង​ការ​តែង​តាំង​ឯកឧត្ដម ប្រាក់ សុខុន ជា​ប្រេសិត​ពិសេស​ទទួល​បន្ទុក​សម្រប​សម្រួល​បញ្ហា​មីយ៉ាន់ម៉ា។

សេចក្ដី​ប្រកាស​ព័ត៌មានដដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ប្រមុខ​ការទូត​ជប៉ុន បាន​បញ្ជាក់​ថា ជប៉ុន​គាំ​ទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​នៅ​ក្នុង​ការ​សម្រប​សម្រួល​ឱ្យ​មាន​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​ចរចា​លើ​បញ្ហា​មីយ៉ាន់ម៉ា។

សម្ដេចតេជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល ២​ថ្ងៃ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨ ខែ​មករា​នេះ ដោយ​បាន​ជួប​ជជែក​ពិភាក្សា​ជាមួយ​លោក​ឧត្ដមសេនីយ៍​ជាន់​ខ្ពស់ មិន អ៊ុងឡាំង នៅ​រដ្ឋ​ធានី​ណៃពិដោរ។

មីយ៉ាន់ម៉ា បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ និង​អំពើ​ហិង្សា​ បន្ទាប់​ពី​ក្រុម​យោធា​ដឹកនាំ​ដោយ​លោក​ឧត្ដម​សេនីយ៍ មិន អ៊ុងឡាំង បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី អ៊ុងសាន ​ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​មុន៕

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm