កម្ពុជាអំពាវនាវឲ្យថៃ បញ្ជូនយុទ្ធជនខ្មែរ ដែលបានចាប់ទៅ មកកម្ពុជាវិញឲ្យឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ

2025/07/31 05:37:05 pm        852

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើការអំពាវនាវដល់ភាគីថៃបញ្ជូនយុទ្ធជនខ្មែរចំនួន២០នាក់ ដែលទាហានថៃ បានចាប់ទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នោះ មកកម្ពុជាវិញឲ្យបានឆាប់ៗ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា វីរកងទ័ពកម្ពុជាចំនួន២១នាក់ ដែលថៃបានចាប់ទៅនោះម្នាក់បានពលី ហើយថៃបានបញ្ជូនសាកសពមកឲ្យកម្ពុជាវិញហើយដែរ ខណៈ២០នាក់ទៀតស្ថិតនៅក្នុងការគ្រប់គ្រងរបស់ថៃនៅឡើយ ប៉ុន្តែកម្ពុជាបានកំពុងយកចិត្តទុកដាក់ និងធ្វើចរចាដើម្បីឲ្យភាគីថៃ បញ្ជូនពួកគាត់មកវិញឲ្យបានឆាប់ៗ នាពេលខាងមុខនេះ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិក៏ បានឲ្យដឹងផងដែរថា ករណីយុទ្ធជនកម្ពុជាដែលត្រូវបាន ទាហានថៃចាប់ខ្លួននេះ អគ្គបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំទៅអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីក្នុងនាមអ្នកសម្របសម្រួល និងតាមដាននៃបទឈប់បាញ់នោះ ស្នើទៅអគ្គមេបញ្ជាការកងទ័ពថៃ ជួយជំរុញ ឲ្យមានការដោះលែងបងប្អូនកងទ័ពកម្ពុជាយើងឲ្យបានឆាប់ផងដែរ។

តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានឆ្លើយតបចំពោះការចោទសួរហេតុអ្វីបានមិនបញ្ចេញព័ត៌មានភ្លាមៗ ពាក់ព័ន្ធនឹងយុទ្ធជនរបស់កម្ពុជា ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនក្រោយពីមានបទឈប់បាញ់នោះ?។ ត្រង់ន័យនេះ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងទៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើងក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាចរចា ដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។

ដូច្នេះពាក់ព័ន្ធយុទ្ធជនដែលត្រូវទាហានថៃចាប់នេះគឺមិនមែនមានចេតនាចង់លាក់កំបាំងនោះទេ ប៉ុន្តែនៅក្នុងដំណាក់កាលដែលមិនទាន់មានភាពជាក់លាក់ ចំពោះជោគវាសនារបស់បងប្អូន(យុទ្ធជន)ទាំងអស់នោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំកងទ័ពត្រូវយកចិត្តទុកដាក់ និង ដាក់ចេញនូវវិធានការយ៉ាងណាដើម្បីធានាឲ្យខាងតែបាននូវសុខសុវត្ថិភាពរបស់ពួកគាត់ រួមទាំងការ បញ្ចេញព័ត៌មានជាសាធារណៈ ព្រោះថា ការបញ្ចេញព័ត៌មានជាសាធារណៈនេះខ្លះអាចបង្កគ្រោះថ្នាក់ដល់ ពួកគាត់ទៅវិញទេ។ យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា តាំងពីមានការចាប់ខ្លួនភ្លាមៗ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏ដូចជាក្រសួងការពារជាតិកម្ពុជាបានធ្វើការចរចាយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃបញ្ជូនបងប្អូនវីរកងទ័ពយើងមកវិញឲ្យបានឆាប់ៗស្រប ​ទៅតាមច្បាប់មនុស្សធម៌អន្តរជាតិនោះ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm