ជប៉ុននៅតែប្រកាសអាសន្ន ខណៈការណែនាំពីរលកយក្សស៊ូណាមិនៅតែអនុវត្តបន្ទាប់ពីរញ្ជួយដី កម្រិត៨,៨រ៉ិចទ័រនៅរុស្ស៊ី

2025/07/31 05:47:42 pm        248

អ្នកស្រុក និងភ្ញៀវទេសចរ ក្នុងប្រទេសជប៉ុនត្រូវ បានណែនាំឱ្យរក្សាការប្រុងប្រយ័ត្ននៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បន្ទាប់ពីរលកយក្សស៊ូណាមិដែលបង្កឡើងដោយការរញ្ជួយដីកម្រិត ៨,៨រ៉ិចទ័ នៅឧបទ្វីប Kamchatka របស់ប្រទេសរុស្ស៊ី បានរាលដាលដល់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃពុធសប្ដាហ៍នេះ។

ស្របពេលការព្រមានទាំងអស់ត្រូវបានបន្ទាបកម្រិតក្នុងការណែនាំកាលពីយប់ថ្ងៃពុធ ការព្រមាននានានៅតែអនុវត្តសម្រាប់តំបន់ជាច្រើន ដោយទីភ្នាក់ងារឧតុនិយមជប៉ុនបានវាយតម្លៃថាតើត្រូវដកចេញឬអត់។

នៅកន្លែងជាង ១០ រលកយក្សស៊ូណាមិមានកម្ពស់ ៧០ សង់ទីម៉ែត្រត្រូវបានគេសង្កេតឃើញនៅថ្ងៃព្រហស្បតិ៍នេះ។

តំបន់ Hokkaido ដែលគ្របដណ្តប់ផ្នែកខ្លះនៃកោះសំខាន់ ភាគខាងជើងរបស់ប្រទេសជប៉ុនបានផ្អាកសេវាកម្មពីរថភ្លើងដំបូងតាមផ្នែកខ្លះ ខណៈអ្នកស្រុកមួយចំនួនត្រូវបានបង្ខំឱ្យស្នាក់នៅមជ្ឈមណ្ឌលជម្លៀស។

បន្ទាប់ពីការរញ្ជួយដីបានវាយប្រហារកាលពីព្រឹកថ្ងៃពុធនៅប្រទេសរុស្ស៊ី ការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានចេញសម្រាប់តំបន់ឆ្នេរចាប់ពីកោះសំខាន់ភាគខាងជើងរបស់ប្រទេសជប៉ុននៃកោះ Hokkaido ទៅដល់ខេត្ត Wakayama នៅភាគខាងលិច។ ជាមួយគ្នានោះ សហរដ្ឋអាមេរិក ក៏បានប្រកាសអាសន្ននៃរលកយក្សស៊ូណាមិដែរ។

មនុស្សរហូតដល់ ២លាននាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញ ឬស្វែងរកទីតាំងសុវត្ថិភាពភ្លាមៗ ស្របពេលប្រទេសនេះប្រឈមសីតុណ្ហភាពរដូវក្តៅខ្ពស់៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm