អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានឯកឧត្តម នូ ស៊ីថា នាំ​យក​ទៅប្រគល់ជូនវីរកងទ័ព នៅខេត្តប៉ៃលិន

2025/07/31 06:03:23 pm        539

ប៉ៃលិន៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និង​សម្ភា​រៈ​ប្រើប្រាស់ តាមរយៈ ឯកឧត្តម នូ ស៊ីថា មកប្រគល់ជូនវីរកងទ័ព​ដែល​កំពុង​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន នៅខេត្តប៉ៃលិន។

ពិធីប្រគល់ និងទទួលអំណោយនេះ មានការចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋ​លេខា​ធិការក្រសួងការពារជាតិ, លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, ឯកឧត្តម ប្រធាន​ក្រុម​​ប្រឹក្សា​ខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំការផ្ដាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុង​បំពេញ​ភារកិច្ច​យ៉ាង​អង់​អាច​ក្លាហាន មោះមុតការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លាន​ពាន​មក​លើ​ដែន​អធិបតេយ្យ​ភាពក​ម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចាត់ទុក ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ព ប្រកប​ដោយ​ឧត្តម​គតិ​, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និង​សេចក្ដី​សុខ​សាន្ត​របស់ប្រជាជននឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត។ ចំពោះ​ប្រជា​ពលរដ្ឋ​ភៀសសឹក រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ និងយ៉ាងមរមាញឹក ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និងសំភារៈសំដៅដោះស្រាយ និងសម្រាលការលំបាក​របស់​ប្រជា​ពលរដ្ឋ​ភៀស​សឹក​។

ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរគ្រប់សព្វបែបយ៉ាងដល់កងទ័ព និងសូមប្ដេជ្ញា​ការពារ​ឲ្យ​ខាងតែបានចំពោះជាតិ និងមាតុភូមិ។

អំណោយខាងលើ តាមរយៈឯកឧត្តម នូ ស៊ីថា តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និង​ក្នុង​ស្មារតី​សាមគ្គីជាតិ យន្តការការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ និងទឹកចិត្ត​មនុស្ស​ធ៌ម​/សប្បុរសធ៌ម។

ការផ្តល់ជូនអំណោយនេះ រួមមាន អង្ករ ចំនួន ១០តោន, មី ចំនួន ១,៥០០កេស , ត្រីខ ចំនួន ៣៣០កេស,ទឹកសុទ្ធ ចំនួន ២០០កេស, សាច់ក្រក ចំនួន ៣០០គីឡូក្រាម, ទឹកស៊ីអ៊ីវ ចំនួន ១០០​យួរ និងឧបករណ៍សម្រាប់សាកថ្ម ចំនួន១០៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        75
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        70
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm