បុគ្គលិកជំនួយ៖ វិធានការថ្មីរបស់អ៊ីស្រាអែល មិនបានជួយអ្វីសោះក្នុងការបញ្ឈប់វិបត្តិអត់ឃ្លាននៅហ្កាហ្សា

2025/07/31 06:04:43 pm        284

ក្រុមបុគ្គលិកផ្តល់ជំនួយបាននិយាយថា វិធានការថ្មីរបស់អ៊ីស្រាអែល - ដែលមានបំណងកែលម្អស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា - ពុំបានជួយអ្វីទាល់តែសោះ ដោយខ្វះខាតនូវអ្វីដែលត្រូវការ ហើយលទ្ធភាពទទួលបានជំនួយនៅតែបន្តត្រូវរារាំង ស្របពេលមានសញ្ញាគ្រោះទុរ្ភិក្សដែលកំពុងកើនឡើង។

វិធានការថ្មី — ដែលចូលជាធរមានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន និងរួមបញ្ចូលការផ្អាកប្រយុទ្ធមនុស្សធម៌ប្រចាំថ្ងៃ ក៏ដូចជាជំនួយទម្លាក់ពីលើអាកាស និងបើកច្រករបៀងមនុស្សធម៌សម្រាប់រថយន្តដឹកជំនួយរបស់អង្គការសហប្រជាជាតិ — ត្រូវបានប្រកាសដោយអ៊ីស្រាអែល ខណៈសម្ពាធអន្តរជាតិកើនឡើងខ្លាំងជំរុញឱ្យកាត់បន្ថយវិបត្តិភាពអត់ឃ្លានរបស់ប្រជាជនប៉ាឡេស្ទីន។

ក្រុមជំនួយនិយាយថា ការរាំងខ្ទប់ជំនួយមនុស្សធម៌ពីអ៊ីស្រាអែល ចូលទៅតំបន់ហ្កាហ្សាស្ទ្រីប គឺជាមូលហេតុចម្បងនៃវិបត្តិអត់ឃ្លានដ៏អាក្រក់ ដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីនលើសពី ១៥០នាក់ហើយបានស្លាប់ ដោយសារភាពអត់ឃ្លានធ្ងន់ធ្ងរ ដែលច្រើនជាងពាក់កណ្តាលនៃតួលេខនេះបានស្លាប់ក្នុងខែមុន។ ខណៈដែលវិបត្តិជុំទិសកាន់តែជ្រៅ យោធាអ៊ីស្រាអែលនៅតែបន្តការវាយប្រហាររបស់ខ្លួន។

ចំនួនរថយន្តជំនួយដែលចូលទៅហ្កាហ្សា ចាប់តាំងពីវិធានការថ្មីត្រូវប្រកាសមក បានកើនឡើងបន្តិច ដោយមានរថយន្តដឹកទំនិញជាង ២០០គ្រឿង ចូលទៅដែនដីនេះកាលថ្ងៃអង្គារ ២៩ កក្កដា យោងតាមអាជ្ញាធរគយអ៊ីស្រាអែល (COGAT)។ ទោះយ៉ាងនេះក្ដី រថយន្តជំនួយនេះនៅតែតិចជាងតួលេខ ៥០០ទៅ៦០០គ្រឿង ដែលអង្គការសហប្រជាជាតិនិយាយថាត្រូវការចាំបាច់បំផុតដើម្បីទ្រទ្រង់ពលរដ្ឋហ្កាហ្សា ២លាននាក់។ ទីភ្នាក់ងារជំនួយមួយចំនួនលើកឡើងថា ទំហំនៃតម្រូវការពិតគឺធំធេងជាងរថយន្តដឹកទំនិញ ៦០០គ្រឿងទៅទៀត ដោយសារពេលនេះហ្កាហ្សាកំពុងប្រឈមគ្រោះទុរ្ភិក្សដ៏មហន្តរាយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        71
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        68
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm