កណ្ដុររកមីននៅកម្ពុជា ជាប់ក្នុងកំណត់ត្រារបស់ Guinness World Records

2022/01/13 02:30:15 am        1.1 K

ភ្នំពេញ៖ ជារឿងគួរឱ្យសោកស្ដាយបំផុត ដែលវីរកណ្ដុរហិតរកមីននៅកម្ពុជាឈ្មោះ Magawa បានទទួលមរណភាពយ៉ាងសោកសៅបំផុតនៅអាយុប្រាំបីឆ្នាំ។ នេះបើតាមសំណេររបស់ Guinness World Records ដែលបានផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ខ្លួន។

ប្រភពដដែលបន្តថា Magawa គឺជាកណ្ដុរដែលជាប់ជើងឯកលំដាប់ពិភពលោកថា ជាសត្វដែលបានរក ឃើញគ្រាប់មីនបានច្រើនបំផុត គឺរហូតដល់ ៧១ គ្រាប់ នៅក្នុងពេលបំពេញការងាររបស់វា។ កណ្ដុរយក្សអាហ្រ្វិកមួយនេះ ក៏ជាសត្វដែលបានទទួលមេដាយមាស PDSA ដែលជាពានរង្វាន់នៃភាពក្លាហានរបស់សត្វស្មើនឹងមេដាយ George Cross ផងដែរ។

Magawa ទទួលបានការបណ្តុះបណ្តាលដោយអង្គការសប្បុរសធម៌បែលហ្ស៊ិកឈ្មោះ APOPO ដើម្បីស្វែងរកគ្រាប់មីន និងសំណល់គ្រឿងផ្ទុះ។ Magawa បានក្លាយជាវីរកណ្ដុរ( Hero RAT)ជោគជ័យបំផុ ត។ នៅចន្លោះឆ្នាំ២០១៧ និង ២០២១, Magawa បានរកឃើញមីនជាច្រើនគ្រាប់នៅក្នុងខេត្តសៀម រាប និងព្រះវិហារ។ បន្ទាប់មកវាបានចូលនិវត្តន៍ពីការងារនេះនៅអាយុប្រាំពីរឆ្នាំ។ Magawa ក៏បានរកឃើញបំណែកគ្រឿងផ្ទុះប្រភេទ(ERW) ចំនួន៣៨ផ្សេងទៀត រួមទាំងគ្រាប់កាំភ្លើងត្បាល់ និងគ្រាប់បែកមិនទាន់ផ្ទុះជាច្រើនផងដែរ។ តាមរយៈការខិតខំប្រឹងប្រែងរបស់ Magawa បានផ្តល់ឱ្យសហគមន៍កម្ពុជា រស់នៅដោយគ្មានការភ័យខ្លាចពីសំណល់គ្រឿងផ្ទុះ។

Magawa កើតនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៣ នៅសាកលវិទ្យាល័យ Sokoine University of Agriculture ក្នុងប្រទេសតង់ហ្សានី។ ទីនោះក៏ជាកន្លែងដែលកណ្ដុររកមីនរបស់ APOPO បានចាប់កំណើត និងបណ្តុះបណ្តាលផងដែរ។ នៅឆ្នាំ២០១៦, Magawa ត្រូវបានបញ្ជូនមកខេត្តសៀមរាបក្នុងប្រទេសកម្ពុជា ជាកន្លែងដែលវាចាប់ផ្តើមអាជីពជាសត្វរកសំណល់គ្រឿងផ្ទុះនៅទីនោះ។

APOPO បានឱ្យដឹងថា កណ្តុរមួយក្បាលអាចស្វែងរកតំបន់ដែលមានទំហំប៉ុនទីលានវាយ Tennis ក្នុងរយៈពេល២០នាទី។ ចំពោះមនុស្សវិញ ទំហំបែបនេះអាចចំណាយពេលពីមួយថ្ងៃ ទៅបួនថ្ងៃ៕​ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm