អ្នកស្វែងរកជំនួយជាង៧០នាក់ត្រូវបានសម្លាប់ ខណៈទុរ្ភិក្សកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា

2025/07/31 07:10:34 pm        237

ប្រភពផ្នែកវេជ្ជសាស្ត្របាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៧១នាក់ដែលកំពុងស្វែងរកជំនួយមនុស្សធម៌ក្នុងពេលមានវិបត្តិភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សា ខណៈមន្ទីរពេទ្យនៅក្នុងដែនដីដែលត្រូវបានហ៊ុមព័ទ្ធនេះបានកត់ត្រាអ្នកស្លាប់ចំនួន៧នាក់ទៀតដោយសារទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភ។

យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់អាជ្ញាធរតំបន់ហ្កាហ្សា បាននិយាយថា មនុស្សយ៉ាងហោចណាស់៥១នាក់ត្រូវបានសម្លាប់ និងមនុស្ស៦៤៨នាក់ផ្សេងទៀតបានរងរបួសដោយកងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃពុធ ខណៈពួកគេកំពុងធ្វើដំណើរឆ្ពោះទៅកាន់ចំណុចឆ្លងកាត់ Zikim ដើម្បីទៅដល់រថយន្តដឹកជំនួយដែលចូលទៅតំបន់ហ្កាហ្សាភាគខាងជើង។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Nasser បានរាយការណ៍ថាមនុស្ស២០នាក់ផ្សេងទៀតដែលកំពុងស្វែងរកជំនួយក៏ត្រូវបានសម្លាប់នៅជិតច្រករបៀង Morag Corridor នៅជិតទីក្រុង Khan Younis នៅភាគខាងត្បូង តំបន់ហ្កាហ្សា ។

ពលរដ្ឋប៉ាឡេស្ទីនជាង១.០០០នាក់ដែលកំពុងស្វែងរកជំនួយត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅជិតកន្លែងចែកចាយជំនួយគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានបើកប្រតិបត្តិការកាលពីចុងខែឧសភា។

មូលនិធិមនុស្សធម៌ហ្កាហ្សា ត្រូវបានរិះគន់យ៉ាងខ្លាំងដោយអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ផ្សេងទៀត ចំពោះការបរាជ័យក្នុងការផ្តល់ជំនួយឲ្យបានគ្រប់គ្រាន់ និងសម្រាប់ស្ថានភាពសន្តិសុខដ៏តានតឹងនៅក្នុង និងជុំវិញ កន្លែងចែកចាយជំនួយរបស់ខ្លួន។

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សានិយាយថា មនុស្ស១៥៤នាក់រួមទាំងកុមារ៨៩នាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ភាគច្រើនបំផុតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

អត្ថបទដែលទាក់ទង

ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm       
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm       
អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល

2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm
​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm