ក្រសួងការបរទេសរុស្ស៊ី៖ ប្រទេសរុស្ស៊ី និងចិន បន្តធ្វើការរួមគ្នា ដើម្បីបទឈប់បាញ់នៅប៉ាឡេស្ទីន

2025/07/31 09:36:21 pm        91

ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Vershinin និងបេសកជនពិសេសចិនសម្រាប់តំបន់មជ្ឈិមបូព៌ាលោក Zhai Jun បានបញ្ជាក់ជាថ្មីនៅក្នុងកិច្ចប្រជុំនៅទីក្រុងញូវយ៉ក អំពីសារៈសំខាន់នៃការបន្តការសម្របសម្រួល ដើម្បីសម្រេចបានបទឈប់បាញ់យូរអង្វែង នៅក្នុងទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖«ពួកគេបានអះអាងជាថ្មីអំពីសារៈសំខាន់នៃការបន្តការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្ពោះទៅរកការសម្រេចបានបទឈប់បាញ់យូរអង្វែង នៅក្នុងទឹកដីប៉ាឡេស្ទីន ដោយធានាឲ្យមានជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព ទៅដល់អ្នកដែលកំពុងត្រូវការ និងចាប់ផ្តើមដំណើរការសន្តិភាពឡើងវិញ ដោយផ្អែកទៅលើមូលដ្ឋានច្បាប់ទទួលស្គាល់ជាសកល។

យោងតាមក្រសួងការបរទេស ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ជម្លោះអារ៉ាប់-អ៊ីស្រាអែល និងនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។

ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា ភាគីទាំងពីរបានកត់សម្គាល់ថា មូលហេតុមួយក្នុងចំណោមមូលហេតុនៃអំពើហិង្សាកើតឡើងដដែលៗ និងវិបត្តិដែលមិនធ្លាប់មានពីមុនមក គឺបញ្ហាប៉ាឡេស្ទីនដែលមិនទាន់ដោះស្រាយរ៉ាំរ៉ៃ ការមិនយកចិត្តទុកដាក់ចំពោះសិទ្ធិស្របច្បាប់ និងសេចក្តីប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការមានរដ្ឋឯករាជ្យរបស់ខ្លួន នៅក្នុងព្រំដែនឆ្នាំ ១៩៦៧ ជាមួយទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន ដោយមានទំនាក់ទំនងសន្តិហវិជ្ជមាន និងសន្តិសុខជាមួយអ៊ីស្រាអែល។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដា នៅខាងក្រៅសន្និសីទអន្តរជាតិកម្រិតខ្ពស់ ក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm