ក្រុមហេសបូឡា ព្រមានអ្នកស្រុកនៅភាគខាងត្បូងលីបង់ អំពីលទ្ធភាពវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

2025/07/31 09:48:26 pm        96

បណ្តាញទូរទស្សន៍ Al Hadath បានរាយការណ៍ដោយដកស្រង់ប្រភពមួយ នៅក្នុងក្រុមមេដឹកនាំ ហេសបូឡាថា ចលនាប្រដាប់អាវុធនៃអង្គការស៊ីអ៊ីតហេសបូឡា បានចាត់វិធានការ ដើម្បីការពារអ្នកគាំទ្ររបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ ប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

យោងតាមទូរទស្សន៍នេះ អង្គការនេះ បានព្រមានទីក្រុងនានានៅក្នុងតំបន់ភាគខាងត្បូងដែលខ្លួនគ្រប់គ្រង«អំពីតម្រូវការក្នុងការរៀបចំជម្រកសម្រាប់អ្នករស់នៅក្នុងវិហារឥស្លាម និងបន្ទប់ធំៗ ក្នុងករណីមានប្រតិបត្តិការយោធាថ្មី នៅក្នុងប្រទេសលីបង់»។ យោងតាមប៉ុស្តិ៍ទូរទស្សន៍ដដែល សកម្មជនស៊ីអ៊ីត បានចាប់ផ្តើមចែកចាយឧបករណ៍បច្ចេកទេស នៅក្នុងភូមិសំខាន់ៗមួយចំនួន ដើម្បីបង្កើនការត្រៀមខ្លួនប្រយុទ្ធរបស់កងកម្លាំងរបស់ពួកគេ ក្នុងករណីការប្រឈមមុខដាក់គ្នាខាងយោធា ដែលអាចកើតមាន ឡើង។

បណ្តាញទូរទស្សន៍នេះ ក៏បានភ្ជាប់វិធានការសង្គ្រោះបន្ទាន់ទៅនឹងការបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់មជ្ឈិមបូព៌ា លោក Tom Barrack ដោយសារតែការបដិសេធរបស់ក្រុមហេសបូឡា មិនប្រគល់អាវុធរបស់ខ្លួន ទៅឲ្យកងទ័ពលីបង់ រហូតដល់អ៊ីស្រាអែលដកកងទ័ពទាំងស្រុងចេញពីសាធារណរដ្ឋនេះ។

នាពេលមុននេះ ទូរទស្សន៍ Al Hadath បានរាយការណ៍ថា អ៊ីស្រាអែលអាចបង្កើនសម្ពាធយោធាលើប្រទេសលីបង់ និងបន្តការវាយប្រហារទ្រង់ទ្រាយធំលើមូលដ្ឋានកងជីវពលស៊ីអ៊ីត នៅតំបន់ភាគខាងត្បូង និងភាគខាងកើត ក៏ដូចជាទីតាំងរបស់ពួកគេ នៅជាយក្រុងបេរូតជាដើម។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm