Chelsea ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup ក្រោយ​ទំលាក់ Spurs

2022/01/13 04:58:38 pm        74

​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea បាន​បន្តដំណើរ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​នៃ​ការប្រកួត​ពានរង្វាន់ Carabao Cup រឺ EFL Cup ក្រោយ​យកឈ្នះ Tottenham Hotspur នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​បន្ទាប់ពី​នាំមុខ ២គ្រាប់​នៅ​ជើង​ទី១ នៅ​ទឹកដី Stamford Bridge សប្តាហ៍​មុន Chelsea ក៏​រកបាន​គ្រាប់​នាំមុខ​សរុប ៣គ្រាប់​ដោយ​គ្រាប់​បាល់​របស់​ខ្សែការពារ​អាល្លឺម៉ង់ Antonio Rudiger នៅ​នាទី​ទី១៨​។

​​ជា​យប់​ដែល​គ្មាន​សំណាង​មួយ​សំរាប់ Spurs បន្ទាប់ពី​ឱកាស​បាល់​ពិន័យ ១១ម៉ែត្រ​ដល់​ទៅ​ ២លើក​ត្រូវ​លុបចោលវិញ​ដោយសារ VAR បូក​រួមទាំង​ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane ស៊ុត​បញ្ចូល​ទី ១​គ្រាប់​តែ​ជំហរ​ក្រៅ​ល្បែង​ទៅទៀត​។ ​អ្នកចាត់ការ Spurs លោក Antonio Conte ដែល​ធ្លាប់​ដឹកនាំ Chelsea លើក​ពាន Premier League និង FA Cup នោះបាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ថា ជាការ​ពិត Spurs បើ​ចង់​ឈ្នះ​ពាន​ជា​ដុំកំភួន​គឺ​ទាមទារ​ឱ្យមាន​ការវិនិយោគ​បន្ថែមទៀត​។ ​​ចំណែក Chelsea នៅពេលនេះ​បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៣កម្មវិធី​ជាប់​គ្នា​ក្រោម​ការដឹកនាំ​របស់លោក Thomas Tuchel តាំងពី​ចូលកាន់​តំណែង​ជំនួស Frank Lampard ឆ្នាំមុន​។ ​​Chelsea នឹងត្រូវ​រង់ចាំ​ជួប​ជាមួយ Liverpool រឺ Arsenal ដែល​មិនទាន់​ជួបគ្នា​មួយ​ជើង​នៅ​ឡើយ ​ក្រោយ​ការប្រកួត​ត្រូវបាន​លើក​ពេល​ដោយសារ Covid-19៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm