ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល សហការរៀបចំពិធីប្រកាសបើក «យុទ្ធនាការ​ធ្វើ​បច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង​នៅ​តាម​រចនា​សម្ព័ន្ធ​នៃ​សុខាភិបាល​មូលដ្ឋាន​» ​

2025/07/31 10:39:59 pm        525

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បាន​សហការ​រៀបចំ​​ពីធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនាសម្ព័ន្ធនៃសុខាភិបាលមូលដ្ឋាន» ក្រោមសហធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅសាលាភូមិន្ទរដ្ឋបាល។

ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ​នៃ​ក្រសួង​មុខងារ​សាធារណៈ ​ក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាង​រដ្ឋបាលរាជធានី តំណាងរដ្ឋបាលខណ្ឌ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្ទីរមុខ​ងារ​សាធារ​ណៈ​រាជធានីភ្នំពេញ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនៃរាជធានីភ្នំពេញ ព្រម​ទាំង​ក្រុម​ការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនា​សម្ព័ន្ធ​នៃ​សុខាភិបាលមូលដ្ឋាន ទាំង ១៤ខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងសុន្ទរកថាស្វាគមន៍លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានលើក​ឡើង​អំពី​គោលបំណងនៃការធ្វើជំរឿន។ ក្នុងនោះ លោកជំទាវបានលើកឡើងថា “គោលបំណង​នៃ​ការ​ធ្វើ​ជំរឿន​គឺដើម្បី៖ (១)កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់​ប្រភេទ​​នៃ​អង្គភាពសុខាភិបាលមូលដ្ឋាន (២)កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាន និង​កំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន (៣)ធ្វើបច្ចុប្បន្នភាព និង​អភិវ​ឌ្ឍ​ប្រព័ន្ធទិន្នន័យ តាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់​ការ​គ្រប់​ក្នុង​រចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងមន្ត្រីនៅ​តាម​អង្គភាព​សុខាភិបាល​មូលដ្ឋាន​ និង (៤)កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រី ដែលកំពុង​បំពេញ​ការងារ​ជា​ក់ស្តែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន។”

ជំរឿនមន្ត្រី គឺជាការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុង​បំពេញ​ការងារ​ជាក់​ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពគោលដៅនៃការធ្វើជំរឿន តាម​ពេល​វេលា​ដែល​បាន​កំណត់​ទុក ដើម្បីប្រមូលទិន្នន័យជាក់លាក់។ មូលដ្ឋានគ្រឹះនៃបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី គឺដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ឱ្យ​កាន់​តែ​ខ្លាំង​ មានសមត្ថភាពខ្ពស់ ក្នុងលក្ខណៈប្រកួតប្រជែងជាសាកល។

លោកជំទាវបានបញ្ជាក់ជូនអង្គពិធីថា យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន នឹងចាប់ផ្តើមអ​នុវត្ត​មុន​គេ​នៅ​ក្នុង​ភូមិ​សាស្ត្រ​នៃ​រដ្ឋបាលរាជធានីភ្នំពេញ និងដំណាក់កាល​បន្ត​អនុវត្ត​នៅ​គ្រប់​ទីតាំង​អង្គភាព​សុខាភិបាល​មូល​ដ្ឋាន​ទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm