លោក Zelenskyy អំពាវនាវឲ្យសម្ព័ន្ធមិត្តជំរុញឲ្យមាន «ការផ្លាស់ប្តូររបប» នៅរុស្ស៊ី

2025/08/01 01:59:27 am        49

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) នេះ បានជំរុញឲ្យសម្ព័ន្ធមិត្តរបស់លោកនាំឲ្យមាន «ការផ្លាស់ប្តូររបប» នៅក្នុងប្រទេសរុស្ស៊ី ដោយការអំពាវនាវនេះកើតមានឡើងប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ីលើទីក្រុងគីវ បានសម្លាប់មនុស្ស ៧នាក់ ក្នុងនោះរួមមានទាំងក្មេងប្រុសអាយុ ៦ឆ្នាំផងដែរ។

បើយោងតាមអាជ្ញាធរ បានឲ្យដឹងថា ការវាយប្រហារពេញមួយយប់ បានធ្វើឲ្យផ្នែកនៃប្លុកផ្ទះល្វែងកម្ពស់ ៩ជាន់ នៅជាយក្រុងភាគខាងលិចនៃទីក្រុង Kyiv បាក់បែកខូចខាត ហើយបណ្ដាលឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។

អំឡុងពេលនិយាយតាមវីដេអូទៅកាន់សន្និសីទរំលឹកខួប ៥០ឆ្នាំ ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុង Helsinki សម័យសង្រ្គាមត្រជាក់ លោក Zelenskyy បាននិយាយថា លោកជឿថា ប្រទេសរុស្ស៊ីអាចត្រូវតែត្រូវបាន «ដាក់សម្ពាធ» ឲ្យបញ្ឈប់សង្គ្រាម។

មេដឹកនាំអ៊ុយក្រែនរូបនេះបានបន្ថែមថា៖ «ប៉ុន្តែប្រសិនបើពិភពលោកមិនមានបំណងផ្លាស់ប្តូររបប នៅក្នុងប្រទេសរុស្ស៊ីទេ នោះមានន័យថា ទោះបីជាបន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ក៏ដោយ ក៏ទីក្រុងមូស្គូនឹងនៅតែព្យាយាមធ្វើឲ្យប្រទេសជិតខាងមានអស្ថិរភាពដដែល»។

គួរបញ្ជាក់ថា កងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងថា នៅចន្លោះពីល្ងាចថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ីបានបាញ់យានដ្រូនជាង ៣០០គ្រឿង និងមីស៊ីលតម្រង់គោលដៅចំនួន ៨គ្រាប់លើអ៊ុយក្រែន ដោយគោលដៅសំខាន់ គឺទីក្រុងគីវ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm