មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នឹង​ជំរុញ​ការ​ប្រមូលផ្ដុំ​ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន​ទៀត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

2022/01/13 05:50:09 pm        106

​ស៊ី​ហ្គេម៖ លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​អះ​អាង​ថា នឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​ជំរុញ​ការ​បិទ​ខ្ទប់​ប្រមូលផ្ដុំ​ហ្វឹកហាត់​ ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន​ទៀតនៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​សម្រួច​សមត្ថភាព និង​បច្ចេកទេស​ត្រៀម​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២២ នៅ​វៀតណាម​ផង និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។​

​ការ​លើក​ឡើង​នេះ បន្ទាប់ពី​មានការ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្មីៗ ដោយ​ជំរុញ​ឲ្យ​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​កន្លែង​ថ្មី គឺ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដ្បិត​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកនៅ​បន្ដ​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅឡើយ។​ ​លោក ប៉ុន សុខ បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២១ មាន​ក្រុម​ជម្រើស​ជាតិ ១៦​ប្រភេទ​កីឡា​មក​ហើយដែល​បាន​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ហើយ​ឆ្នាំ​ថ្មី​នេះមជ្ឈមណ្ឌល​នឹង​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​រៀបចំ​ទីលាន​ហ្វឹកហាត់​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត ប្រសិនបើ​ស្ថានភាព​កូ​វីដមិនទាន់​អំណោយផល អាច​ត្រឡប់​ទៅ​រៀបចំ​ហ្វឹកហាត់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​បាន​វិញ។​​

​គួរ​ដឹងថា ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ជ័យលាភី​ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់​ពិភពលោកជូន​វីរ​កីឡាការិនី អ៊ុក ស្រីមុំ កាលពី​ថ្មីៗ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំ​លឹកថា សម្ដេច​កំពុង​ជំពាក់​កីឡាករ​-​កីឡាការិនី​នូវ​កន្លែង​ហ្វឹកហាត់ និង​ប្រកួត​កីឡានោះ​គឺ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ក្រោយ​កូ​វីដ​-១៩ បាន​វាយ​លុក​ខ្លាំង រាជរដ្ឋាភិបាលក៏បាន​សម្រេចយក​ទីតាំង​នេះធ្វើជា​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ។​ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បាន​មានប្រសាសន៍​បន្ថែមថា ដល់​បច្ចុប្បន្នបន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩ ធូរស្រាល រាជរដ្ឋាភិបាល​បានប្រគល់កន្លែង​មួយចំនួនដែល​ខ្ចី​ពី​វិស័យ​ឯកជនឲ្យ​ទៅ​វិស័យ​ឯកជន​វិញ នៅឡើយ​តែ​ពហុ​កីឡដ្ឋាន​ជាំ​តិ​អូឡាំពិកដែល​មិនទាន់​ផ្ដល់​ឲ្យ​ផ្នែក​កីឡា ។ តាមរយៈ​នេះ សម្ដេច​បាន​ជំរុញ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ធ្វើការ​ជាមួយ​ក្រសួងសុខាភិបាលដើម្បី​ព​ន្លឿ​ន​ការធ្វើ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​លឿនដើម្បី​រំដោះ​អ្នកជំងឺ​ចេញពី​ស្ដា​ត​អូឡាំពិក ហើយ​ប្រគល់​ឲ្យ​ផ្នែក​កីឡា​វិញដើម្បី​ប្រើប្រាស់​ជា​ទិសដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm