លោកTrump ព្រមានមន្ត្រីជាន់ខ្ពស់រុស្ស៊ី លោក Medvedev ឱ្យប្រយ័ត្នសម្ដី

2025/08/01 04:48:26 pm        130

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរិះគន់អតីតប្រធានាធិបតីរុស្ស៊ី និងបច្ចុប្បន្នជាអនុប្រធាននៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោកDmitry Medvedev ដោយព្រមានថាឱ្យប្រយ័ត្នសម្ដី បន្ទាប់ពីលោកMedvedevគំរាមពីសង្រ្គាម ជុំវិញជម្លោះអ៊ុយក្រែន។

លោក Trump បានសរសេរនៅលើប្រព័ន្ធទំនាក់ទំនងសង្គម Truth Social ថា យើងសូមប្រាប់លោក Medvedev ជាអតីតប្រធានាធិបតីរុស្ស៊ីដែលបរាជ័យ ដែលគិតថាខ្លួនឯងនៅតែជាប្រធានាធិបតី ឱ្យប្រយ័ត្នសម្ដី ។លោកកំពុងចូលទៅក្នុងទឹកដីដ៏គ្រោះថ្នាក់ណាស់។

លោក Medvedev ដែលបានរិះគន់លោក Trump កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ព្រមានថា សម្ពាធកាន់តែខ្លាំងរបស់លោក Trump លើវិមានក្រឹមឡាំង ជុំវិញសង្គ្រាមនៅអ៊ុយក្រែន បង្កហានិភ័យដល់ជម្លោះកាន់តែរីកធំ មិនត្រឹមតែរវាងរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកផងដែរ។

លោក Medvedev បាននិយាយនៅលើបណ្ដាញសង្គម X "ការទុករយៈពេល៥០ថ្ងៃ ឬ១០ថ្ងៃ ឲ្យរុស្ស៊ី លោកគួរតែចងចាំទុករឿង២៖ទី១រុស្ស៊ីមិនមែនជាអ៊ីស្រាអែលឬសូម្បីតែអ៊ីរ៉ង់។ទី២ ឱសានវាទថ្មីនីមួយៗគឺជាការគំរាមកំហែងនិងជំហានឆ្ពោះទៅរកសង្រ្គាម។ មិនមែនរវាងរុស្ស៊ីនិងអ៊ុយក្រែនទេ ប៉ុន្តែជាមួយប្រទេសរបស់លោកខ្លួនឯង។ កុំដើតាមផ្លូវ Sleepy Joe!" ។

ការអត្ថាធិប្បាយរបស់លោក Medvedev បានធ្វើឡើងបន្ទាប់ពីលោក Trump កាលពីថ្ងៃចន្ទបានគំរាម ប្រទេសរុស្ស៊ីដោយការដាក់ទណ្ឌកម្ម និងពន្ធបន្ទាប់បន្សំ ប្រសិនបើមិនបញ្ចប់សង្រ្គាមអ៊ុយក្រែនក្នុងរយៈពេលប្រហែល១០ ឬ ១២ ថ្ងៃ លឿនជាងកាលបរិច្ឆេទកំណត់ពីមុន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        10
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm