អូស្ត្រាលី ត្រេកអរ ខណៈពន្ធបដិការពីអាមេរិក នៅតែស្ថិតក្នុងអត្រាមូលដ្ឋាន ១០% ទាបជាងប្រទេសដទៃ

2025/08/01 05:04:49 pm        149

រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី លោក Don Farrell បានសម្ដែងក្ដីត្រេកអរ ដោយនិយាយនៅថ្ងៃសុក្រ (០១ សីហា) នេះថា សេតវិមានបានអះអាងថា ពុំមានប្រទេសណាមួយមានពន្ធគយបដិការទាបជាងប្រទេសអូស្ត្រាលី ទៀតនោះទេ ដោយលោកបានស្នើឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump បន្តទុកពន្ធមូលដ្ឋាន ១០% នេះលើទំនិញអូស្ត្រាលី មិនឱ្យផ្លាស់ប្តូរ។

អ្នកនាំពាក្យរបស់លោក Farrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ខណៈពេលដែលអូស្រា្តលីនៅតែស្ថិតក្នុងទីតាំងល្អបំផុតដែលអាចធ្វើទៅបានក្រោមរបបពន្ធថ្មីរបស់សហរដ្ឋអាមេរិក អូស្រា្តលីក៏នឹងបន្តស្វះស្វែងសម្រាប់ការដកពន្ធចេញទាំងអស់ ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាមេរិក-អូស្រា្តលី"។

លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយដាក់ពន្ធបដិការចាប់ពីអត្រា ១០% ទៅដល់ ៤១% លើប្រទេសរាប់សិប។ អូស្ត្រាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលសហរដ្ឋអាមេរិកជាធម្មតាមានអតិរេកពាណិជ្ជកម្ម ដោយនេះជាចំណុចមួយដែលជារឿយៗត្រូវបានលើកឡើងដោយមន្ត្រីអូស្ត្រាលី អំឡុងពេលកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយមន្ត្រីសហរដ្ឋអាមេរិក។

ទិន្នន័យពីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយអូស្ត្រាលី មានចំនួន ១៧,៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើង ១,៦% ពីឆ្នាំ២០២៣។ ពន្ធរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសជិតខាងរបស់អូស្រា្តលី គឺនូវែលសេឡង់ ត្រូវបានដំឡើងដល់ ១៥% ពីកម្រិតមូលដ្ឋាន ១០% ដែលបានប្រកាសនៅក្នុងខែមេសា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        83
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm