ភាគហ៊ុនសកលរង្គោះរង្គើ ប្រាក់ដុល្លាររឹងមាំ ខណៈសហរដ្ឋអាមេរិក បញ្ចេញអត្រាពន្ធបដិការថ្មី

2025/08/01 05:46:18 pm        192

ភាគហ៊ុនសកលកំពុងរង្គោះរង្គើ ជាពិសេសនៅអាស៊ី នាថ្ងៃសុក្រ (០១ សីហា) នេះ បន្ទាប់ពីសហរដ្ឋអាមេរិក បើកបង្ហាញអត្រាពន្ធបដិការថ្មីលើបណ្ដាដៃគូពាណិជ្ជកម្មរាប់សិប ខណៈវិនិយោគិនកំពុងទន្ទឹងរង់ចាំទិន្នន័យការងាររបស់សហរដ្ឋអាមេរិកយ៉ាងអន្ទះសារ ដែលអាចបង្កើន ឬបំផ្លាញក្ដីសង្ឃឹមសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក នៅខែក្រោយនេះ។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលកំណត់ពន្ធចាប់ពី ១០% ទៅ ៤១% លើការនាំចូលរបស់សហរដ្ឋអាមេរិក ពីប្រទេស និងដែនដីរាប់សិបទូទាំងពិភពលោក។ ក្រោយមកនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍ធំជាងគេរបស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ខាងក្រៅជប៉ុន បានរអិលចុះ ០,៧% ដោយនាំឱ្យមានការខាតបង់សរុបក្នុងសប្ដាហ៍នេះដល់ ១,៨%។ សន្ទស្សន៍ KOSPI របស់កូរ៉េខាងត្បូងវិញ ធ្លាក់ច្រើនជាងគេដល់ទៅ ៣% ខណៈភាគហ៊ុនកោះតៃវ៉ាន់ ក៏ថយ ០,៩% ផងដែរ។

ចំណែក Nikkei របស់ជប៉ុន បានធ្លាក់ ០,៤% ហ៊ុនបន្ទះសៀគ្វីពណ៌ខៀវរបស់ចិននៅថេរ ហើយសន្ទស្សន៍ Hang Seng របស់ក្រុងហុងកុង រកបានកំណើនតិចតួច ០,២%។ ទន្ទឹមនឹងនេះ ហ៊ុនអឺរ៉ុប EUROSTOXX 50 ថយចុះ ០,២% ហើយហ៊ុនអាមេរិកទាំង Nasdaq និង S&P 500 ក៏ថយ ០,២% ដែរ បន្ទាប់ពីប្រាក់ចំណូលរបស់ Amazon បានបរាជ័យមិនដូចការរំពឹងទុក ដែលនាំឱ្យហ៊ុនរបស់ខ្លួនធ្លាក់ ៦,៦% យ៉ាងគំហុក។

ប្រាក់យ៉េនគឺជាអ្នកចាញ់ដ៏ធំបំផុតក្នុងពេលមួយយប់ ដោយប្រាក់ដុល្លារបានកើនឡើង ០,៨% ដល់ ១៥០,៧យ៉េនក្នុងមួយដុល្លារ ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីចុងខែមីនាមក។ បណ្ដារតនាគារភាគច្រើនមានស្ថិរភាពនៅថ្ងៃសុក្រនេះ ដោយសន្ទស្សន៍គោលនៃទិន្នផលរតនាគារសហរដ្ឋអាមេរិករយៈពេល ១០ឆ្នាំ បានកើនឡើង ០,០១% យ៉ាងស្ដួចស្ដើងដល់ ៤,៣៧៤% ៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        20
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm