តុលាការប្រឆាំងអំពើភេរវកម្មរបស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ កក្កដា បានកាត់ទោសសមាជិកជាង១០០នាក់នៃគណបក្សរបស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan ឲ្យជាប់ពន្ធនាគារពីបទចោទប្រកាន់ពាក់ព័ន្ធនឹងកុបកម្មដែលកំណត់គោលដៅលើទីតាំងយោធាកាលពីឆ្នាំ២០២៣។

តុលាការបាននិយាយថា ជនជាប់ចោទចំនួន៥៨នាក់ ដែលរួមមានទាំងសមាជិកសភា និងមន្ត្រីជាន់ខ្ពស់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ហើយអ្នកនៅសល់ត្រូវបានកាត់ទោសពី១ ឆ្នាំទៅ៣ ឆ្នាំ។
លោក Khan ដែលបានជាប់ពន្ធនាគារតាំងពីឆ្នាំ២០២៣ ប្រឈមនឹងបទចោទប្រកាន់អំពើពុករលួយ ការក្លែងបន្លំដីធ្លី និងការបង្ហាញការសម្ងាត់ជាផ្លូវការ ដែលកំពុងត្រូវបានកាត់ទោសដាច់ដោយឡែក លើការចោទប្រកាន់ស្រដៀងគ្នាទាក់ទងនឹងកុបកម្ម។

រដ្ឋាភិបាលបានចោទប្រកាន់លោកនិងមេដឹកនាំផ្សេងទៀតថា បានញុះញង់កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៣ ចំពោះការតវ៉ាដែលក្នុងអំឡុងពេលនោះក្រុមបាតុករបានវាយប្រហារអគារយោធានិងរដ្ឋាភិបាល រួមទាំងទីបញ្ជាការកងទ័ពនៅទីក្រុង Rawalpindi ។ លោកបានបដិសេធការធ្វើខុស និងបាននិយាយថាករណីទាំងអស់ញ៉ាំងដោយហេតុផលនយោបាយជាផ្នែកមួយនៃការបង្ក្រាបគាំទ្រដោយយោធាដើម្បីរុះរើគណបក្សរបស់លោក ប៉ុន្តែយោធាបានច្រានចោល។ ការចាប់ខ្លួនលោក Khan បានជំរុញឱ្យមានការតវ៉ាដោយហិង្សានៅទូទាំងប្រទេសប៉ាគស្ថាន។