លោក Trump បើកទូលាយចំពោះកិច្ចព្រមព្រៀងបន្ថែម ហើយថាពន្ធបដិការថ្មីកំពុងទៅមុខរលូនណាស់

2025/08/01 02:49:55 pm        57

លោកប្រធានាធិបតី Donald Trump បានបើកចំហនូវលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ថែមទៀត ហើយក៏បានសាទរពន្ធបដិការថ្មីដ៏ច្រើនសន្ធឹកសន្ធាប់លើការនាំចូល ដែលលោកបានដាក់លើដៃគូពាណិជ្ជកម្មទូទាំងពិភពលោក កាលពីយប់ថ្ងៃព្រហស្បតិ៍ (៣១ កក្កដា) ដោយប្រាប់ទូរទស្សន៍ NBC News នៅក្នុងបទសម្ភាសន៍តាមទូរសព្ទថា អ្វីៗដំណើរការទៅមុខ "ល្អណាស់ រលូនណាស់"។

ខណៈដែលពេលផុតកំណត់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជិតមកដល់ លោក Trump បាននិយាយថា ពេលនេះគឺ "យឺតពេលហើយ" សម្រាប់ប្រទេសផ្សេងទៀតក្នុងការចៀសវាងអត្រាពន្ធដែលនឹងចាប់ផ្ដើមនៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីលោកបានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីផ្ដល់ភាពផ្លូវការដល់អត្រាពន្ធបដិការថ្មី។

យ៉ាងណាមិញ ប្រធានាធីបតីរូបនេះបន្ថែមថា លោកនឹងនៅតែបើកចំហជានិច្ចចំពោះសំណើផ្តល់ជូនដ៏គួរឱ្យទាក់ទាញនាពេលខាងមុខ ហើយថា សហរដ្ឋអាមេរិកអាចធ្វើកិច្ចព្រមព្រៀងបន្ថែមទៀត។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលកំណត់ពន្ធចាប់ពី ១០% ទៅ ៤១% លើការនាំចូលរបស់ពីប្រទេស និងដែនដីរាប់សិបទូទាំងពិភពលោក។ សេតវិមានបញ្ជាក់ថា ការអនុវត្តពន្ធថ្មីនេះនឹងចាប់ផ្ដើមក្នុងពេល ១សប្តាហ៍បន្ទាប់ ពុំមែនថ្ងៃសុក្រ ០១ សីហា ដូចដែលរំពឹងទុកពីមុននោះទេ។

កញ្ចប់ពន្ធបដិការថ្មីដែលត្រូវបានប្រកាសដំបូងបំផុតនៅក្នុងខែមេសានេះ គឺជាផ្នែកមួយនៃកញ្ចប់ដែលលោក Trump បានដាក់ពន្ធមូលដ្ឋានអប្បបរមា ១០% លើទំនិញពីដៃគូពាណិជ្ជកម្មស្ទើរតែទាំងអស់ - ដោយលើកឡើងពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌៕

អត្ថបទដែលទាក់ទង

ប្រទេសជប៉ុន ជួបប្រទះខែកក្កដាក្តៅបំផុតក្នុងរយៈពេល៣ឆ្នាំជាប់គ្នា
2025/08/03 01:14:11 pm        1
ប្រភពរដ្ឋាភិបាល៖ឥណ្ឌានឹងបន្តការនាំចូលប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump ក៏ដោយ
2025/08/03 01:08:03 pm        1
ថៃ បន្តរងគ្រោះដោយទឹកជំនន់ពីព្យុះ Wipha សម្លាប់មនុស្ស៦នាក់ និងរាប់ម៉ឺននាក់រងផលប៉ះពាល់
2025/08/03 11:54:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រទេសជប៉ុន ជួបប្រទះខែកក្កដាក្តៅបំផុតក្នុងរយៈពេល៣ឆ្នាំជាប់គ្នា

2025/08/03 01:14:11 pm
​ប្រភពរដ្ឋាភិបាល៖ឥណ្ឌានឹងបន្តការនាំចូលប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump ក៏ដោយ
2025/08/03 01:08:03 pm
​ក្រសួងមហាផ្ទៃ និងស.ស.យ.ក រៀបចំកម្មវិធីបរិច្ចាកឈាម ដើម្បីគាំទ្រដល់សមរភូមិមុខ
2025/08/03 12:04:34 pm
​នៅថ្ងៃទី៣ សីហានេះអនុព័ន្ធយោធាអាស៊ានបន្តចុះសង្កេតការណ៍ ពិនិត្យការអនុវត្តបទឈប់បាញ់នៅព្រំដែន
2025/08/03 12:00:41 pm
​កម្ពុជាអំពាវនាវដល់ភាគីថៃធ្វើឱ្យមានភាពស៊ីគ្នារវាងពាក្យសម្ដី និងសកម្មភាពជាក់ស្ដែងជៀសវាងបង្ករឿង
2025/08/03 11:58:11 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/01 03:57:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/01 10:22:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/02 08:38:51 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am