សមាជិករដ្ឋសភា និងពលរដ្ឋធ្វើពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃឧទ្ទិសបុណ្យកុសល​ដល់​វិញ្ញាណ​ក្ខន្ធ​កងទ័ពពលី

2025/08/01 10:28:30 pm        325

ឯកឧត្តម សួន រិនឌី តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាលេខាធិការ​គណៈកម្មការសិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និងអធិការកិច្ច ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋបានធ្វើពិធីបង្សុកូល និង​រាប់បាត្រព្រះសង្ឃជិត ៣០០អង្គ ឧទ្ទិសកុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​វីរ​កង​ទ័ព​ពលី​កម្ពុជា​ ក្នុងពេលប៉ះទង្គិចជាមួយកងទ័ពថៃ ។

ក្នុងពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នា​បរិវេណ​វត្ត​សារវ័ន​តេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ឯកឧត្តម សួន រិនឌី តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ មានប្រសាសន៍ថា កងទ័ពដែលពលី គឺជាវីរជនរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ ការពារទឹកដី ហើយការធ្វើបុណ្យកុសលនាពេលនេះ គឺឧទ្ទិសជូនពួកគាត់ជាចម្បង និង​អ្វី​ដែលវីរកងទ័ពពលី បានបូជាជីវិតដើម្បីជាតិនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប គឺ​មាន​ការ​ចង់​ចាំ​ជាប់​ជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាននេះ ។

ក្នុងឱកាសនោះ ឯកឧត្តម បានបង្ហាញនូវមោទនភាព ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា ​និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹង​ប្រែង​ក្នុង​កិច្ច​ការ​ការពារជាតិ ក៏ដូចជាស្វែងរកនូវការអន្តរាគមន៍ ដើម្បីបញ្ចប់នូវជម្លោះព្រំដែនកម្ពុជា-ថៃ រហូត​មាន​កិច្ច​ព្រមព្រៀងបទឈប់បាញ់ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។

ជាមួយនេះ ឯកឧត្តម សួន រិនឌី តំណាងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានបង្ហាញនូវក្តីសង្ឃឹម យ៉ាង​មុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់ជម្លោះបានពេញលេញ ធ្វើឲ្យសភាព​ការណ៍​ត្រឡប់​មក​ល្អ​ប្រសើរឡើងវិញ គឺការមាននូវសុខសន្តិភាព ។

ឯកឧត្តម ក៏បានបង្ហាញនូវការអរគុណចំពោះលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ក្នុង​ការ​ជួយ​សម្រប​សម្រួល នូវបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ដែលជាអ្វីដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចង់​បាន និងចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណ ចំពោះវីរកងទ័ពកម្ពុជាគ្រប់រូប ដែល​បាន​ពុះ​ពារ​ការពារ​ទឹកដី ហើយប្រជាពលរដ្ឋនៅសមរភូមិក្រោយ រង់ចាំគាំទ្រ និងលើកទឹកចិត្តជានិច្ច តាម​រយៈការបញ្ចេញនូវសកម្មភាពសាមគ្គីភាព៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm