លោក Medvedev រំលឹកលោក Trump អំពីសមត្ថភាពវាយប្រហារនុយក្លេអ៊ែររបស់រុស្ស៊ី ខណៈសង្រ្គាមពាក្យសម្តីមានខ្លាំងឡើងៗ

2025/08/01 11:42:22 pm        78

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) បានប្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យចងចាំថា ទីក្រុងមូស្គូមានសមត្ថភាពក្នុងការវាយប្រហារនុយក្លេអ៊ែរសម័យសូវៀត ជាមធ្យោបាយចុងក្រោយ បន្ទាប់ពីលោក Trump បានប្រាប់លោក Medvedev ឲ្យ «ប្រយ័ត្នប្រយែងពាក្យសម្ដីរបស់លោក»។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Truth របស់លោក កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ លោក Trump បានជ្រើសរើសលោក Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី សម្រាប់ការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីលោក Medvedev បាននិយាយថា ការគំរាមកំហែងរបស់លោក Trump ក្នុងការផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី និងអ្នកទិញប្រេងរបស់ខ្លួន ជាមួយនឹងពន្ធកម្រិតពន្ធខ្ពស់ខ្លាំង គឺជា «ល្បែងនៃឱសានវាទ» និងជាជំហានខិតទៅជិតការមានសង្រ្គាម រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។

នៅក្នុងសារព្រមានលើកទី២ របស់លោកទៅកាន់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីលោក Vladimir Putin ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បានសរសេរថា៖ «សូមប្រាប់ទៅលោក Medvedev ដែលជាអតីតប្រធានាធិបតីរុស្ស៊ីដ៏បរាជ័យ ដែលគិតថា លោកនៅតែជាប្រធានាធិបតី ឲ្យប្រយ័ត្នប្រយែងពាក្យសម្ដីរបស់លោក។ លោកកំពុងដើរចូលទៅក្នុងដែនដីដ៏គ្រោះថ្នាក់ខ្លាំងណាស់!»។

លោក Medvedev បានលើកឡើងថា សេចក្តីថ្លែងការណ៍របស់លោក Trump បានបង្ហាញថា រុស្ស៊ីគួរតែបន្តដំណើរឆ្ពោះទៅរកគោលនយោបាយបច្ចុប្បន្នរបស់ខ្លួន។ អំឡុងការបង្ហោះសារតាម Telegram លោក Medvedev បានប្រាប់ថា៖ «ប្រសិនបើពាក្យមួយចំនួនរបស់អតីតប្រធានាធិបតីរុស្ស៊ីបង្កឲ្យមានប្រតិកម្មភ័យព្រួយបែបនេះពីប្រធានាធិបតីដ៏ខ្ពង់ខ្ពស់របស់សហរដ្ឋអាមេរិកនោះ រុស្ស៊ីកំពុងធ្វើអ្វីៗយ៉ាងត្រឹមត្រូវ ហើយនឹងបន្តដំណើរទៅមុខតាមមាគ៌ារបស់ខ្លួន»៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm