ពលរដ្ឋខេត្តបាត់ដំបង៩នាក់ ​ពាក់ព័ន្ធ​ទេសចរ​បរទេសឆ្លងអូមីក្រុង ត្រូវបានរកឃើញវិជ្ជមានDelta ម្នាក់

2022/01/13 07:25:08 pm        541

បាត់ដំបង៖ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងចំនួន ៩នាក់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទេសចរជនជាតិស្វីស២នាក់ ដែលវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ត្រូវបានរកឃើញវិជ្ជមានDeltaម្នាក់ ខណៈ៨នាក់ទៀតអវិជ្ជមាន។

លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានថ្លែងថាបន្ទាប់ពីអ្នកទេសចរជនជាតិស្វីស២នាក់ ឆ្លងអូមីក្រុង មន្រ្តីសុខាភិបាល បាន​ចុះ​ស្រាវ​ជ្រាវ និង​ធ្វើ​សំណាកលើ​អ្នក​ពាក់ព័ន្ធទាំងអស់ចំនួន ៩នាក់ ​កាលពីយប់ថ្ងៃទី ​១១ខែមករាឆ្នាំ២០២២។ជាលទ្ធផលដែលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័របង្ហាញថា មានម្នាក់ឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី​ប្រភេទDelta និង៨នាក់ទៀតអវិជ្ជមានត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក​ និងបន្តតាមដានសុខភាព។

ប្រធានមន្ទីរសុខាភិបាលបញ្ជាក់បន្ថែមថា អ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីDeltaម្នាក់នោះ មានស្ថានភាព​សុខភាពល្អប្រសើរ និងជិតជាសះស្បើយឡើយវិញហើយ ខណៈអ្នកវិជ្ជមានរូបនេះត្រូវបាន​សន្និដ្ឋានថា​ឆ្លងកូវីដមុនពេលប៉ះពាល់ជាមួយអ្នកទេសចរបរទេស។

សូមរំលឹកថា​ អ្នកទេសចរជនជាតិស្វីស២នាក់​ ដែលបានស្នាក់នៅ និងធ្វើដំណើរកម្សាន្តក្នុងទឹកដី​ខេត្តបាត់ដំបង ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានដាក់​ឱ្យ​សម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន(បន្ទប់លេខ ICU)៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm