មន្ត្រីអាមេរិក៖ ភាពខ្វែងគំនិតជាមួយឥណ្ឌា មិនអាចដោះស្រាយត្រឹមតែពេលមួយយប់ ដើម្បីឈានដល់កិច្ចព្រមព្រៀងឡើយ

2025/08/02 12:02:04 am        61

ដោយលើកឡើងពីការខ្វែងគំនិតគ្នាខាងភូមិសាស្ត្រនយោបាយ មន្ត្រីជាន់ខ្ពស់អាមេរិក បានប្រាប់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) ថា ភាពខុសគ្នា រវាងសហរដ្ឋអាមេរិក និងឥណ្ឌា មិនអាចដោះស្រាយបានត្រឹមតែរយៈពេលមួយយប់ ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ។  

លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន នៅតែចរចាជាមួយឥណ្ឌា លើបញ្ហាពាណិជ្ជកម្ម បន្ទាប់ពីបានប្រកាសនៅពេលព្រឹកថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងកំណត់អត្រាពន្ធ ២៥ភាគរយ លើទំនិញនាំចូលពីប្រទេសនេះ ដោយចាប់ផ្តើមពីថ្ងៃសុក្រទី១ ខែសីហាតទៅ។

តួលេខ ២៥ភាគរយនេះ នឹងបង្ហាញថា ប្រទេសឥណ្ឌាត្រូវបង់ពន្ធច្រើនជាងដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត ហើយគំរាមកំហែងដល់ការចរចារជាច្រើនខែ រវាងប្រទេសទាំង២ ដោយធ្វើឲ្យប៉ះពាល់ដល់ដៃគូយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន ដែលជួយទប់ទល់ឥទ្ធិពលរបស់ប្រទេសចិន។

មន្ត្រីអាមេរិក បាននិយាយថា៖«បញ្ហាប្រឈមរបស់យើងជាមួយប្រទេសឥណ្ឌា គឺពួកគេតែងតែជាទីផ្សារបិទជិត។ មានបញ្ហាភូមិសាស្ត្រនយោបាយផ្សេងទៀត។ អ្នកបានឃើញហើយថា លោកប្រធានាធិបតី បានសម្តែងការព្រួយបារម្ភអំពីសមាជិកភាព នៅក្នុងក្រុម BRICS ការទិញប្រេងពីរុស្ស៊ី និងថា ទាំងនេះ គឺរឿងដែលត្រូវដោះស្រាយ»។

បើទោះបីជាបាននិយាយថា មានការពិភាក្សាក្នុងន័យស្ថាបនាជាមួយឥណ្ឌាក៏ដោយ ក៏មន្ត្រីអាមេរិក បានបន្ថែមថា៖ «ទាំងនេះ គឺជាទំនាក់ទំនងដ៏ស្មុគស្មាញ និងបញ្ហាពិបាកដោះស្រាយ ដូច្នេះហើយ ខ្ញុំមិនគិតថា អ្វីៗអាចដោះស្រាយបាន ត្រឹមតែរយៈពេលមួយយប់ ជាមួយឥណ្ឌានោះទេ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm