កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpបានរៀបរាប់ស្ថានភាពនៅតំបន់ហ្កាហ្សា ជាទីដែលក្រុមអ្នកតាមដានភាពអត់ឃ្លានសកលលោកព្រមានថា គ្រោះទុរ្ភិក្សកំពុងលេចចេញជារូបរាងឡើងនោះថា “អាក្រក់ខ្លាំងណាស់” ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Trumpនិយាយថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានរួមចំណែកថវិកា ៦០លានដុល្លារសម្រាប់ជំនួយស្បៀងអាហារ ហើយលោកបានដាក់ការស្តីបន្ទោសដល់ក្រុមហាម៉ាសនៃការបង្វែរប្រាក់ និងធនធានស្បៀងអាហារទាំងនេះ ។

ប្រេសិតពិសេសសហរដ្ឋអាមេរិលោក Steve Witkoff បានជួបនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃព្រហស្បតិ៍ រយៈពេល ១សប្តាហ៍ ក្រោយសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចប្រជុំបទឈប់បាញ់ហ្កាហ្សា
លោក Trumpនិយាយថា វាគឺជារឿងអាក្រក់ខ្លាំងណាស់ចំពោះអ្វីកំពុងកើតឡើងនៅទីនោះ ។ មនុស្សអត់ឃ្លានខ្លាំង ដូចអ្នកដឹងហើយថា សហរដ្ឋអាមេរិកបានផ្តល់ថវិកា ៦០លានដុល្លារសម្រាប់ស្បៀងអាហារ ហើយវាគឺជារឿងអាម៉ាស់ណាស់ ពិព្រោះថ្នាក់គ្មាននរណាម្នាក់ដឹងអរគុណ លោកពុំបានមើលឃើញលទ្ធផលនោះទេ គ្មាននរណាម្នាក់និយាយគរគុណនោះទេ លោកមិនចង់បានគុណស្រ័យអ្វីឡើយ លោកគ្រាន់តែចង់ឲ្យមនុស្សទទួលបានការចំអែតក្រពះ បញ្ហានៅត្រង់ថា ក្រុមហាម៉ាសជាអ្នកយកលុយនោះ ពួកគេដណ្តើមយកស្បៀងអាហារ ។ ពួកយើងនឹងជួយផ្នែកហិរញ្ញវត្ថុជាមួយស្ថានភាពបែបនេះ វាគឺជាស្ថានភាពអាក្រក់ខ្លាំងណាស់ ៕
