ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បានថ្លែងនៅថ្ងៃសុក្រនេះថា បំណាក់ល្បាប់ភក់បានវាយប្រហារទីក្រុង Tyrnyauz របស់រុស្ស៊ី ស្ថិតនៅសាធារណរដ្ឋ Kabardino-Balkaria ។
លោក Kantemir Berov គឺជាអ្នកនាំពាក្យក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ីនៅសាធារណរដ្ឋ Kabardino-Balkaria និយាយថា ជម្រកសង្រ្គោះបន្ទាន់ ៣កន្លែង ស្ថិតក្នុងការប្រកាសអាសន្ន ដែលបច្ចុប្បន្នមានមនុស្សស្នាក់នៅ ៣០នាក់ ហើយបន្ទាប់ពីលំហូរល្បាប់ភក់ ប្រព័ន្ធផ្គត់ផ្គង់ទឹក រងការខូចខាត ហើយផ្នែកខ្លះនៃទីក្រុង Tyrnyauz បន្តគ្មានការផ្គត់ផ្គង់ទឹក ។
លោកបន្តថា ពលរដ្ឋ ៧០០នាក់ រស់នៅដោយគ្មានការផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន ។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់ឧស្ម័ន និងអគ្គិសនី ដំណើរការធម្មតា ហើយសេវាកម្មសង្រ្គោះបន្ទាន់ទាំងអស់ កំពុងប្រុងជើងការខ្ពស់ ។
លោក Berov និយាយទៀតថា ក្រោយស្ថានភាពវិលត្រឡប់មរកស្ថិរភាពវិញ សេវាកម្មផ្លូវថ្នល់នឹងចាប់ផ្តើមការងារបោសសម្អាតផ្លូវដែលកប់ក្នុងល្បាប់ភក់ ៕