រ៉្វាន់ដា និងកុងហ្គោ បើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការត្រួតពិនិត្យរួម ក្រោមកិច្ចព្រមព្រៀងសន្តិភាព

2025/08/02 02:28:34 am        79


ប្រទេសរ៉្វាន់ដា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការត្រួតពិនិត្យរួមមួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) ដោយបានបោះជំហានឆ្ពោះទៅរកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលបានឈានដល់ កាលពីខែមិថុនា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ទោះបីជាការប្តេជ្ញាចិត្តផ្សេងទៀតមិនទាន់ត្រូវបានបំពេញក៏ដោយ។

សហភាពអាហ្រ្វិក កាតា និងសហរដ្ឋអាមេរិក បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការនេះ នៅទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានបង្កើតឡើងជាវេទិកាដោះស្រាយការអនុវត្ត និងស្វែងរកដំណោះស្រាយនៃកិច្ចព្រមព្រៀងសន្តិភាព។

កិច្ចព្រមព្រៀងកាលពីខែមិថុនា រវាងប្រទេសរ៉្វាន់ដា និងកុងហ្គោ បានបង្ហាញពីជោគជ័យ ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលមានបំណងបញ្ចប់ការប្រយុទ្ធគ្នាដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងទាក់ទាញការវិនិយោគរបស់លោកខាងលិចតម្លៃរាប់ពាន់លានដុល្លារទៅកាន់តំបន់សម្បូរទៅដោយសារធាតុ Tantalum មាស Cobalt ទង់ដែង លីចូម និងធានធានរ៉ែផ្សេងទៀត។

រយៈពេល ៣០ថ្ងៃក្រោយការចុះហត្ថលេខា បានកន្លងផុតទៅដោយគ្មានកិច្ចប្រជុំនៃយន្តការសម្របសម្រួលសន្តិសុខរួម ហើយប្រតិបត្តិការដែលផ្តោតលើ FDLR (កងកម្លាំងប្រជាធិបតេយ្យ សម្រាប់ការរំដោះរ៉្វាន់ដា) និងការដកទាហានរ៉្វាន់ដា ដែលជាផ្នែកនៃកិច្ចព្រមព្រៀង មិនទាន់ចាប់ផ្តើមនៅឡើយទេ។

តែយ៉ាងណាក្ដី កិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យរួម ដែលគ្រោងនឹងជួបក្នុងរយៈពេល ៤៥ថ្ងៃ បន្ទាប់ពីការចុះហត្ថលេខានោះ បានប្រព្រឹត្តទៅតាមកាលវិភាគ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        29
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        14
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm