ព្រះសង្ឃ និងប្រតិភូក្រសួងធម្មការ នាំយកអំណោយជូនប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នពីជម្លោះព្រំដែន

2025/08/02 02:54:13 am        242

ភ្នំពេញ ៖ មន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និងប្រតិភូនៃក្រសួងធម្មការ និងសាសនា បាននិមន្ត និងអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅវត្តបាក់ថ្កូវ ស្រុកចុងកាល់ ខេត្តឧត្តមានជ័យ និងវត្តពោធិ៍ ៥០០០ ដើម នៅស្រុកកូលែន ខេត្តព្រះវិហារ។

​ ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងលោកជំទាវ រួមដំណើរជាមួយប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និង ក្រសួងធម្មការ និងសាសនា ដែលអញ្ជើញចូលរួមពី ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចុះសួ សុខទុក្ខ និងយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តមានជ័យ និងនៅស្រុក គូលែន ខេត្តព្រះវិហារ។ ក្នុងនោះឯកឧត្តម តាំង សុខឃី បានលើកឡើងអំពីផលលំបាករបស់បងប្អូន ដែលបានភៀស ខ្លួនពីស្រុកកំណើត ពាក់ព័ន្ធការប៉ះទង្គិចនៅព្រំដែន និងបានសំណូមពរឱ្យបងប្អូនភៀសសឹកកំពុងស្នាក់នៅទីនោះ មេត្តាថែរក្សា សុខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹកស្អាត និងមានអនាម័យ សូមប្រើប្រាស់បង្គន់អនាម័យគ្រប់ពេលវេលា និងចូលរួម សម្អាតទាំងអស់គ្នា និងមានការប្រុងប្រយ័ត្ន ចំពោះកូនចៅតូចៗ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ និងសូមឱ្យបងប្អូនសម្រាកក្នុងមុងឱ្យ បានត្រឹមត្រូវ ជៀសវាងជំងឺគ្រុនឈាម ខណៈបច្ចុប្បន្នជារដូវវស្សាមានភ្លៀងធ្លាក់។

 ឯកឧត្តម លើកឡើងបន្ថែមថា ជុំវិញបញ្ហាប៉ះទង្គិចព្រំដែន ដែលទើបបញ្ចប់ថ្មីៗនេះ ឃើញថា រាជរដ្ឋាភិបាលក្រៅពីការគិតគូរ ដោះស្រាយបញ្ចប់ម្លោះនៅព្រំដែន ក្នុងនោះរាជរដ្ឋាភិបាល ជាពិសេសកាកបាតក្រហមកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលភៀសខ្លួនមករស់នៅបណ្តោះអាសន្ន តាមតំបន់សុវត្ថិភាពផ្សេងៗ។ ឯកឧត្តម បន្តថា ក្រៅ ពីនេះក៏យើងកំលាំងជាតិនិយម ខ្មែរចេះជួយខ្មែរក្នុងគ្រាជួបការលំបាក មានសកម្មភាពកើតឡើងយ៉ាងផុលផុស ដែលប្រការទាំងនោះ បង្ហាញឃើញជាតិខ្មែរតែមួយ កំលាំងតែមួយ ជួយដោះស្រាយគ្នានូវគ្រាលំបាកនៅក្នុងសង្គម។

 ឯកឧត្តម បន្តថា ជាក់ស្តែងសកម្មភាពក្រុមការងាររបស់ឯកឧត្តមនាពេលនេះ បាននិងកំពុងចូលរួមសម្រាលទុកជាមួយរាជ- រដ្ឋាភិបាល តាមរយៈការនាំយកអំណោយមកចែកជូនដោយផ្ទាល់រួមមាន៖ អង្ករចំនួន ៦ តោន ចែកចេញជា ៤០០ កញ្ចប់, ទឹកសុទ្ធ ១៥០០ យួរ, ទឹកត្រី ១០០ យួរ, ទឹកស៊ីអ៊ីវ ១០០ យួរ, គិតជាទឹកប្រាក់សរុបប្រមាណជិត ១៣ លានរៀល។ ឯកឧត្តម បន្ថែមថា ចំពោះអំណោយដែលយកមកចែកជូននាពេលនេះ មិនអាចដោះស្រាយរយៈពេលវែងបានក៏ដោយ តែក៏ជាការចូលរួមចំណែកជួយ ដល់ការលំបាក ចំពោះការស្នាក់នៅរបស់បងប្អូនក្នុងពេលបច្ចុប្បន្ន៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm