មន្ដ្រី ប.ស.ស អះអាងថា នៅតែបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តី និងកម្មការិនីពពោះ

2022/01/13 09:16:12 pm        700

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានបញ្ជាក់នៅថ្ងៃនេះថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនដល់កម្មករនិយោជិតជាស្រ្តីសម្រាលកូនរួច ខណៈរយៈពេលមួយឆ្នាំពេញ២០២១ រដ្ឋបានបើកប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនរួច ចំនួនសរុបជាង ៦ម៉ឺន ៥ពាន់នាក់។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី១៣ មករា ឆ្នាំ២០២២នេះថា គិតចាប់ពីខែមករា ​រហូតដល់ខែធ្នូ ឆ្នាំ២០២១កន្លងទៅ បេឡាជាតិរបបសន្តិសុខសង្គម បានបើកសាច់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលដល់ស្រ្តី​សម្រាល​កូនរួច​ចំនួន​សរុបជាង ៦៥ ១០០នាក់ ក្នុងនោះចំនួនកូនមានជាង ៦៥ ៥០០នាក់ ដោយចំណាយទឹកប្រាក់​អស់​ប្រមាណ​ជាង ១៤ពាន់លានរៀល​ ស្មើនឹងប្រមាណជាង ៣,៦លានដុល្លារអាម៉េរិក។

ឯកឧត្តម បានឲ្យដឹងទៀតថា ការផ្តល់ជូនប្រាក់ឧបត្ថម្ភនេះ បើធៀបទៅនឹងឆ្នាំ២០២០កន្លងទៅ​នេះ​ឃើញថា ស្រ្តីសម្រាលកូនមានការថយចុះជាង ​១១ ០០០នាក់ មានកូនជាង ​១២ ០០០នាក់។

បន្ថែមពីលើនេះ​ ឯកឧត្តម បានបញ្ជាក់ដល់កម្មករ កម្មការិនីទាំងអស់ថា នៅពេលមានបញ្ហាសុខភាព ឬជួបគ្រោះថ្នាក់ដោយចៃដន្យ អាចទៅប្រើប្រាស់សេវាថែទាំសុខភាពនៅគ្រប់មូលដ្ឋាន​សុខាភិបាល​ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម ​បាន២៤លើ២៤ម៉ោង ហើយ​សម្រាប់ស្ត្រីដែលមានផ្ទៃពោះ ឬសម្រាលរួច អាចមកដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភ ឬមកបើកប្រាក់​ឧបត្ថម្ភ​របស់រដ្ឋាភិបាលបានដដែល​ ដោយបេឡាជាតិរបបសន្តិសុខសង្គមនៅតែចាំទទួល និង​ដោះស្រាយគ្រប់បញ្ហាដល់សមាជិកទាំងអស់គ្រប់ពេលវេលា។

សូមបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូន ​ក្នុងនោះសំរាប់ស្រ្តីសម្រាលកូនមួយ (ទោល) ទទួល​បានប្រាក់ចំនួន៤០ម៉ឺនរៀល, កូនភ្លោះ២ (ពីរនាក់)ទទួលបាន៨០ម៉ឺនរៀល, កូនភ្លោះ៣ ទទួលបាន ១២០ម៉ឺនរៀល។

លើសពីនេះទៀត ចំពោះកូនភ្លោះ០៣នាក់ ជាកូនរបស់សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលបន្ថែមទៀតពី​សម្តេចតេជោ​ផ្ទាល់ផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm