ប្រទេសឥណ្ឌា រង្គោះរង្គើដោយការដំឡើងពន្ធរបស់លោក Trump ប៉ុន្តែ​ផ្នែក​មួយ​ចំនួន​នៅ​អាស៊ី​មាន​ភាព​ធូរស្រាល

2025/08/02 04:32:04 pm        274

នៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកំពុងរក​មធ្យោបាយ​ដោះ​ស្រាយ​នឹង​ការដំឡើងពន្ធលើការនាំចូលចុងក្រោយ ដែលត្រូវបានដាក់ដោយលោកប្រធានាធិបតី Donald Trump។ ប្រភពព័ត៌មានពីរដ្ឋាភិបាលឥណ្ឌាបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រថា នៅក្នុង​ប្រទេស​ឥណ្ឌា ការនាំចេញដែលមានតម្លៃជិត៤០ពាន់លានដុល្លារអាចរងផលប៉ះពាល់ បន្ទាប់ពី​ប្រទេស​មាន​សេដ្ឋកិច្ច​ធំបំផុតទី៥របស់ពិភពលោកមួយនេះត្រូវបានផ្តល់អត្រាដំឡើងពន្ធ២៥% ។

ប្រភព​ដដែលបានបន្តថា ប្រទេសនេះកំពុងពិភាក្សាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែ​បើ​គ្មាន​កិច្ចព្រមព្រៀងអត្រាពន្ធសម្រាប់លក្ខខណ្ឌពាណិជ្ជកម្ម វាអាច​បំផ្លាញ​សេដ្ឋកិច្ច​ដៃគូ​យុទ្ធ​សាស្ត្រ​របស់​សហរដ្ឋអាមេរិកនៅអាស៊ីមួយនេះ។

អគ្គលេខាធិការក្រុមប្រឹក្សាជំរុញការនាំចេញសម្លៀកបំពាក់ លោក Mithileshwar Thakur បាននិយាយថា ការដំឡើងពន្ធគយនេះមិនស្របច្បាប់ទេ។ នៅពេលដែលអ្នកជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) អ្នកចរចាអំពីការដំឡើងពន្ធតាមកិច្ចព្រមព្រៀងពន្ធWTO ដូច្នេះអ្នកមិនអាចឲ្យលើសពីពន្ធនេះទេ។ ការដំឡើងពន្ធបដិការនេះ មិនបានគោរពតាមគោលការណ៍ឡើយ។

ក្រឹត្យថ្មីរបស់លោក Trump ក៏រួមមានពន្ធ២០% សម្រាប់កោះតៃវ៉ាន់ផងដែរ។ រដ្ឋាភិបាលកោះតៃវ៉ាន់បាននិយាយថា អត្រាពន្ធរបស់ខ្លួនគឺ «បណ្តោះអាសន្ន» ហើយខ្លួនរំពឹងថានឹងឈានដល់តួលេខទាបជាងនេះ។ ប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍មួយចំនួន អាចបង្ហាញពីភាពធូរស្រាល។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm       
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm