​វេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥ លើក​ទី២ រៀបចំឡើងក្រោមមូលបទ ​“កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត”

2025/08/02 05:55:04 pm        465

ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា អំពីហានិភ័យលើប្រព័ន្ធអនឡាញ ​វេទិកាស្តីពី សុវត្ថិភាពលើប្រព័ន្ធអនឡាញ​ ឆ្នាំ២០២៥ លើក​ទី២នេះ បានរៀបចំឡើងក្រោមមូលបទ ​“កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត”

នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរ​គមនា​គមន៍ បានអញ្ជើញជាអធិបតីបើក​វេទិកាស្តីពី សុវត្ថិភាពលើប្រព័ន្ធអនឡាញ​ ឆ្នាំ២០២៥ លើក​ទី២ ក្រោមមូលបទ ​“កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការ​យល់​ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាអំពីហានិភ័យលើប្រព័ន្ធអនឡាញ ចែករំលែកចំណេះដឹងអំពីបច្ចុប្បន្នភាពបច្ចេក​វិទ្យាបញ្ញាសិប្បនិម្មិត ឬ(Al) ជាពិសេស Generative AI ជា AI ជំនាន់ថ្មីដែលមានសម្ថភាពផលិតមាតិកាល្អ និងមាតិកាមិនសមរម្យដែលអាចបង្កហានិភ័យ និង គ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងសណ្តាប់ព័ត៌មានសង្គម ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងសាធារណជនជាច្រើនកុះករប្រមាណ ៦០0 នាក់។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា វេទិកានេះ​​ជាការ​ឆ្លុះបញ្ជាំង​ពី​យន្តការ​សហការ​គ្រប់ភាគីពាក់ព័ន្ធ ​ជាយន្តការ​មាន​សារៈសំខាន់ ដើម្បីដោះស្រាយ​បញ្ហា​គ្រោះថ្នាក់លើប្រព័ន្ធអនឡាញ​​​ប្រកប​ដោយ​សុវត្ថិភាព​ និងមានប្រសិទ្ធភាព។ ​ ជាក់ស្តែង ការរក្សាសន្តិសុខ​ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ទាមទារ​ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះរាជរដ្ឋាភិបាល​ជាអ្នកសម្រេច​ដាក់ចេញនូវ​គោលនយោបាយ ចំណែក​​វិស័យឯកជន ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល​ត្រូវការ​អនុវត្តវិធានបច្ចេកទេស​ទាំង​ឡាយ​ដែល​​អាច​​ការពារ​សុវត្ថិភាពផលិត​ផល សេវា​ និងអ្នកប្រើប្រាស់របស់​ខ្លួន។

ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់អ្នកប្រើប្រាស់គ្រប់រូប​បង្កើន​នូវការប្រុងប្រយ័ត្ន និងត្រូវអភិវឌ្ឍ​ចំណេះ​ដឹងខ្លួនលើផ្នែកសុវត្ថិភាពអនឡាញជាប្រចាំ​ដើម្បីបង្កើនការរក្សាសុវត្ថិភាពរបស់​ខ្លួននៅលើលំហសាយប័រ បានគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើន​​ការយល់ដឹង និងចូលរួមទាំងអស់គ្នាក្នុងការកសាងបរិស្ថានឌីជីថលប្រកប​​ដោយសុវត្ថិភាពសម្រាប់ប្រជាជនជាពិសេសកុមារកម្ពុជា​៕ អត្ថបទ៖ ស៊ូ ជីង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        153
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm