បេសកជនអាមេរិកលោក Witkoff ពិនិត្យប្រតិបត្តិការផ្តល់ជំនួយនៅហ្កាហ្សាដែលត្រូវបានUNច្រានចោល

2025/08/02 05:58:03 pm        243

បេសកជនប្រចាំតំបន់មជ្ឈិមបូព៌ារបស់លោកប្រធានាធិបតី Donald Trump ក្លាយជាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកដំបូងគេដែលធ្វើទស្សនកិច្ចនៅតំបន់ហ្កាហ្សាចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ដោយបានធ្វើដំណើរទៅកាន់ទីតាំងប្រតិបត្តិការផ្តល់ជំនួយគាំទ្រដោយសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី១ ខែសីហា ដែលអង្គការសហប្រជាជាតិនិយាយថា ជាផ្នែកមួយដែលត្រូវស្តីបន្ទោសចំពោះស្ថានភាពដ៏មហន្តរាយនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។

លោក Steve Witkoff បានទៅពិនិត្យមើលទីតាំងមួយគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិក (GHF) នៅទីក្រុងRafah ជាអ្វីដែលលោកបាននិយាយថា គឺជាបំណងដើម្បីដាក់ផែនការរួមគ្នានូវជំនួយថ្មីសម្រាប់ដែនដីដែលហែកហួរដោយសង្រ្គាមមួយនេះ។

ប៉ុន្មានម៉ោងបន្ទាប់ពីដំណើទស្សនកិច្ចរបស់លោក គ្រូពេទ្យសង្គ្រោះបឋមប៉ាឡេស្ទីនបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីនបីនាក់នៅភាគខាងត្បូងតំបន់ហ្កាហ្សា។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួននៅតែពិនិត្យមើលឧបទ្ទវហេតុនេះដែលក្នុងករណីនេះក្រុមទាហានបានបាញ់ព្រមានទៅលើអ្វីដែលខ្លួនបានពិពណ៌នាថាជា «ការប្រមូលផ្តុំជនសង្ស័យ» ចូលទៅជិតកងទ័ព មានចម្ងាយរាប់រយម៉ែត្រពីកន្លែងផ្តល់ជំនួយ។ អង្គការសហប្រជាជាតិនិយាយថា មនុស្សជាង១.០០០នាក់ត្រូវបានសម្លាប់ដោយព្យាយាមទៅទទួលជំនួយនៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិក (GHF) បានចាប់ផ្តើមប្រតិបត្តិការនៅទីនោះក្នុងខែឧសភា ភាគច្រើនត្រូវបានបាញ់ដោយកងកម្លាំងអ៊ីស្រាអែល។

អង្គការសហប្រជាជាតិបានបដិសេធមិនធ្វើការជាមួយមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិកទេ ដែលស្ថាប័ននេះនិយាយថា ចែកចាយជំនួយក្នុងមធ្យោបាយមានគ្រោះថ្នាក់ និងបំពានគោលការណ៍អព្យាក្រឹតមនុស្សធម៌ ដែលរួមចំណែកដល់វិបត្តិភាពអត់ឃ្លាននៅទូទាំងដែនដីនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm