ប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារជាលើកទីពីរជាមួយក្រុមហ៊ុនឧស្សាហកម្មនិងការពារជាតិប្រទេសកូរ៉េខាងត្បូង Hyundai Rotem សម្រាប់ការផ្គត់ផ្គង់រថក្រោះប្រយុទ្ធកាលពីថ្ងៃសុក្រ ទី១ សីហា ខណៈប្រទេសប៉ូឡូញនិងសម្ព័ន្ធយោធាណាតូ សម្លឹងទៅរកការពង្រឹងការការពារជាតិរបស់ខ្លួនបន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។
ខណៈមានសំឡេងនាំមុខគេដែលអំពាវនាវឱ្យសមាជិកសម្ព័ន្ធយោធាណាតូចំណាយកាន់តែច្រើនលើវិស័យការពារជាតិ ប្រទេសប៉ូឡូញមានព្រំប្រទល់ជាប់ជាមួយអ៊ុយក្រែន រុស្ស៊ី និងបេឡារុស បានលៃលក ៤,៧% នៃផលិតផលក្នុងស្រុកសរុបដើម្បីជំរុញកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅឆ្នាំ២០២៥ ដោយសន្យាថានឹងបង្កើនដល់៥% នៅឆ្នាំ២០២៦។
កិច្ចព្រមព្រៀងចុងក្រោយក្នុងការទិញរថក្រោះចំនួន១៨០គ្រឿងធ្វើឡើងបន្ទាប់ពីការចរចារជាច្រើនខែ និងជាកិច្ចព្រមព្រៀងធំទីពីររបស់ប្រទេសប៉ូឡូញជាមួយក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូងដោយនៅឆ្នាំ ២០២២ បានព្រមព្រៀងលើការទិញរថក្រោះ K2 ក្រុមទីមួយចំនួន១៨០គ្រឿង។