ក្រសួងទេសចរណ៍៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍សុវត្ថិភាព និងរាក់ទាក់ស្វាគមន៍

2025/08/02 10:02:59 pm        625

ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនដល់សាធារ​ណជន សមាគម​ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និង​ភាគីពាក់ព័ន្ធទាំងអស់​ថា ប្រទេសកម្ពុជានៅតែជាគោលដៅសុវត្ថិភាព និង​ស្ថិរភាព​ពេញ​លេញ​សម្រាប់​វិស័យទេសចរណ៍ និងការធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ និងច្រកព្រំដែន​គោក​ជា​ច្រើន​។

យោងតាមសេចក្តីជូនដំណឹងរបស់​ក្រសួងទេសចរណ៍ចុះផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ​២០២៥ បានឲ្យដឹងថា ដោយកត់សម្គាល់ពីកិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានជាផ្លូវការ ការ​ស្តារ​ឡើង​វិញ​យ៉ាង​ពេញលេញនូវសន្តិភាព និងស្ថិរភាពលើគ្រប់វិស័យ រួម​ទាំង​ទីតាំង​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​ប៉ះទ​ង្គិចតាមបណ្តោយព្រំដែននាពេលថ្មីៗនេះនៅជិតប្រាសាទព្រះវិហារ តំបន់​ទេសចរណ៍​ដ៏​ស្រស់ស្អាត និងតំបន់ទេសចរណ៍ បេតិកភណ្ឌដ៏ល្បីល្បាញរបស់កម្ពុជាទាំងអស់​ រួម​ទាំង​ ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រាជធានីភ្នំពេញ​ដែល​ជា​រាជ​ធានី​ដ៏​រស់​រវើក បរិស្ថានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងឆ្នេរខ្សាច់សក្បុស ជាមួយនឹង ទឹកសមុទ្រ​ពណ៌​ខៀវ​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា តំបន់ឆ្នេរដែលមានភាពស្ងប់ស្ងាត់ និងធម្មជាតិ ដូចជា ខេត្តកំពត និង​កែប ជាមួយនឹងតំបន់អេកូទេសចរណ៍ និងសហគមន៍នៅភូមិភាគឦសាន ប្រកបដោយ​សុវត្ថិភាព ពេញលេញ និងប្រកបដោយភាពកក់ក្តៅ ជាមួយនឹងការស្វាគមន៍របស់ប្រជាជន ក្នុងស្រុ​កដែ​លពោរពេញ ទៅដោយស្នាមញញឹម និងភាពស្មោះត្រង់។

ក្រសួងទេសចរណ៍បញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការនានា ដើម្បីធានាសុវត្ថិភាព និង​ការ​ការពារសម្រាប់ភ្ញៀវទេសចរ ដោយមានអាជ្ញាធរជាតិ និងក្នុងតំបន់ តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និងរក្សាសុវត្ថិភាព នៅទូទាំងប្រទេស។ កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គុណ​តម្លៃពិ​ត​នៃ​សន្តិភាព​ សុវត្ថិភាព ការគោរពវប្បធម៌ និង បដិសណ្ឋារកិច្ច។ វិស័យទេសចរណ៍​នៅ​តែ​ជា​សសរ​ស្តម្ភ​នៃ​មោទ​កភាពជាតិ និងមិត្តភាពអន្តរជាតិ។ ដូច្នេះ សុវត្ថិភាព និងសុខុមាលភាព​របស់​ភ្ញៀវ​ទេសចរ​ទាំង​អស់គឺតែងជាអាទិភាពខ្ពស់បំផុតរបស់យើងជានិច្ច»។

តាមន័យនេះ ក្រសួងទេសចរណ៍​សូមអំ​ពាវ​នាវ​ដល់​ភ្ញៀវទេ​សចរ​ទាំងអ​ស់​ដែលស្រ​ឡាញ់​ប្រទេស​កម្ពុជា​ បន្តការធ្វើដំណើរទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា គាំទ្រ និងផ្សព្វផ្សាយ បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប បដិសណ្ឋារ​កិច្ចដ៏កក់ក្តៅ និងទេសភាពដ៏ស្រស់បំព្រ​ង​ប្រកប​ដោយ​ទំនុក​ចិត្ត​ពេញ​លេញ នៃសុវត្ថិភាព និង ភាពកក់ក្តៅ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        103
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        97
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm