លោក Trump បណ្ដេញស្នងការការិយាល័យស្ថិតិការងារ ដោយបង្កើនក្ដីបារម្ភអំពីគុណភាពទិន្នន័យសេដ្ឋកិច្ច

2025/08/02 11:01:54 pm        403

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសម្រេចបណ្តេញស្នងការការិយាល័យស្ថិតិការងារ (BLS) នៃក្រសួងការងារ លោកស្រី Erika McEntarfer កាលពីថ្ងៃសុក្រ (ទី១ ខែសីហា) បន្ទាប់ពីទិន្នន័យ បានបង្ហាញពីកំណើនការងារទាបជាងការរំពឹងទុក នៅក្នុងខែកក្កដា និងការកែសម្រួលធ្លាក់ចុះយ៉ាងខ្លាំង ចំពោះតួលេខការងារ កាលពី ២ខែមុន។

លោក Trump បានចោទប្រកាន់លោកស្រី McEntarfer ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី លោក Joe Biden ថា បានក្លែងបន្លំតួលេខការងារ។ មិនមានភស្តុតាងណាមួយឡើយ ដើម្បីគាំទ្រដល់ការអះអាងរបស់លោក Trump អំពីការរៀបចំទិន្នន័យដោយ BLS នេះ ដែលជាទីភ្នាក់ងារស្ថិតិចងក្រងរបាយការណ៍ការងារដែលត្រូវបានតាមឃ្លាំមើលយ៉ាងដិតដល់ ព្រមទាំងទិន្នន័យនៃតម្លៃរបស់អ្នកប្រើប្រាស់ និងអ្នកផលិត។

សេដ្ឋកិច្ចអាមេរិក បានបង្កើតការងារត្រឹមតែ ៧៣.០០០កន្លែងប៉ុណ្ណោះ ក្នុងខែកក្កដា។ ទិន្នន័យ សម្រាប់ខែឧសភា និងមិថុនា ត្រូវបានកែសម្រួលយ៉ាងខ្លាំង ដើម្បីបង្ហាញពីការបង្កើតការងារបានចំនួន ២៥៨.០០០កន្លែង ដែលទាបជាងការរាយការណ៍ពីមុន។

លោក Trump បានលើកឡើងតាមរយៈបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social ថា៖ «យើងត្រូវការតួលេខការងារដែលមានភាពត្រឹមត្រូវ។ ខ្ញុំបានណែនាំដោយផ្ទាល់ឲ្យក្រុមរបស់ខ្ញុំបណ្តេញអ្នកដែលត្រូវបានតែងតាំងដោយលោក Biden ភ្លាមៗ។ លោកស្រីនឹងត្រូវបានជំនួសដោយនរណាម្នាក់ដែលមានគុណសម្បត្តិ និងសមនឹងតួនាទីនេះជាង»។

BLS មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ហើយលោកស្នងការរង William Wiatrowski នឹងបម្រើការជាស្នងការស្តីទី៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm