បាតុករ​ប្រឆាំង​វ៉ាក់សាំង​កាតព្វកិច្ច​ប៉ះទង្គិច​ជាមួយ​នគរបាល​នៅ​ប៊ុលហ្គារី​

2022/01/13 09:59:46 pm        518

​​ប៊ុលហ្គារី៖ ក្រុមអ្នកតវ៉ា​ប្រឆាំង​វ៉ាក់សាំង​កាតព្វកិច្ច​បង្ការ​វីរុស ​COVID-19 នៅក្នុង​ប្រទេស​ប៊ុលហ្គារីបាន​ប៉ះទង្គិច​ជាមួយ​នគរបាល ខណៈដែល​ពួកគេ​កំពុង​ព្យាយាមសម្រុកចូលទៅ​កាន់​រដ្ឋសភា​ក្នុង​ទីក្រុង Sofia​។ នគរបាល​បាន​រារាំង​ក្រុមបាតុករ​មិន​ឲ្យ​ចូលទៅ​កាន់​អគារ​នោះ ហើយ​បាតុករ​មួយ​ចំនួន​ត្រូវបាន​ឃុំខ្លួន​។ មនុស្ស​ច្រើន​នាក់​រួមទាំង​មន្ត្រីនគរបាល​បាន​រងរបួស​ក្នុងពេល​ប៉ះទង្គិច​គ្នា​។

ក្រុមបាតុករ​ត្រូវបាន​រុញច្រាន​ត្រឡប់ក្រោយ ហើយ​នគរបាលត្រូវបាន​ដាក់ពង្រាយ​នៅ​ព័ទ្ធជុំវិញ​អគារ​សភា​។ ព្រឹត្តិការណ៍​ហិង្សា​បាន​ផ្ទុះឡើង​នៅក្នុង​ការជួបជុំ​តវ៉ា​ដែល​បាន​គ្រោងទុក​ប្រឆាំង​ទៅនឹង​ការពាក់​ម៉ាស់​ និង​វ៉ាក់សាំង​កាតព្វកិច្ច ហើយ​ត្រូវ​បានរៀបចំ​ដោយ​ក្រុម​ជាតិនិយម​ដែល​ប្រឆាំង​យ៉ាង​ខ្លាំង ​ចំពោះ​វិធានការ​ទប់ស្កាត់​វីរុស​រាតត្បាត​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​។ ក្រុមបាតុករ​ប្រមាណ​ ១០០០​នាក់ បាន​គ្រវី​ទង់ជាតិ និង​ច្រៀង​ចម្រៀង​ស្នេហា​ជាតិ ហើយ​បាន​បន្ត​នៅ​ទីលាន​ខាងមុខ​រដ្ឋសភា​។ ពួកគេ​មាន​ផែនការ​ស្នាក់នៅ​រហូតដល់​ការទាមទារ​របស់​ពួកគេ​ សម្រាប់​ការទាមទា​ឲ្យ​ដកចេញ​វិធានការ​ពាក់​ម៉ាស​ជា​កាតព្វកិច្ច និង​តម្រូវការ​លិខិតឆ្លងដែន​វ៉ាក់សាំងត្រូវបាន​បំពេញ​។

ប្រទេស​ប៊ុលហ្គារីដែល​កំពុង​ប្រឈម​ទៅនឹង​ការកើនឡើង​នៃ​ករណី​ឆ្លង​ថ្មី គឺជា​ប្រទេសដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​តិច​បំផុត​នៅក្នុង​ចំណោម​សមាជិក​ទាំង ២៧​ប្រទេស​របស់​សហភាព​អឺរ៉ុបដែលមាន​ត្រឹម​តែមួយ​ភាគបី​ នៃ​ចំនួន​ប្រជាជនបាន​ចាក់​វ៉ា​ក់សាំង​ពេញលេញការពារ​វីរុស COVID-19។​ ថ្លែង​ពី​លំនៅឋាន​របស់លោក ជា​កន្លែង​ដែល​លោក​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ការជាប់ទាក់ទង​ជាមួយ​អ្នក​ឆ្លង​វីរុស នាយករដ្ឋមន្ត្រី​លោក Kiril Petkov បាន​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​បាន​អញ្ជើញ​តំណាង​ក្រុមបាតុករ​មក​ការិយាល័យ​របស់លោក ដើម្បីពិភាក្សា​ពី​ការទាមទារ​របស់​ពួកគេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        182
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        222
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm