សេចក្ដីរាយការណ៍៖ ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump

2025/08/03 12:36:54 am        502

សារព័ត៌មាន New York Times (NYT) នៅថ្ងៃសៅរ៍ (ទី២ ខែសីហា) នេះ បានរាយការណ៍ថា មន្ត្រីឥណ្ឌាបានប្រាប់ថា ប្រទេសរបស់ខ្លួននឹងបន្តទិញប្រេងពីប្រទេសរុស្ស៊ីដដែល បើទោះបីជាមានការគំរាមកំហែងដាក់ទណ្ឌកម្មពីប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ដោយ។

សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះបានភ្លាមៗឡើយ។ ហើយសេតវិមាន ក្រសួងការបរទេស និងក្រសួងប្រេងកាត និងឧស្ម័នធម្មជាតិរបស់ឥណ្ឌា ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ។

លោក Trump កាលពីខែមុន បានបង្ហាញនៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social ថា ឥណ្ឌានឹងប្រឈមជាមួយនឹងការពិន័យបន្ថែម ជុំវិញការទិញអាវុធ និងប្រេងពីរុស្ស៊ី។ តែក្រោយមក លោកបាននិយាយថា លោកមិនខ្វល់ពីអ្វីដែលឥណ្ឌាធ្វើជាមួយនឹងរុស្ស៊ីនោះទេ។

ហើយកាលពីថ្ងៃសុក្រ (ទី១ ខែសីហា) លោក Trump បានប្រាប់អ្នកសារព័ត៌មានថា លោកបានឮថា ឥណ្ឌានឹងលែងទិញប្រេងពីរុស្ស៊ីទៀតហើយ។ តែបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន NYT បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ឥណ្ឌា ២រូប បានបង្ហើបថា មិនមានការផ្លាស់ប្តូរគោលនយោបាយនោះទេ ហើយសារព័ត៌មាននេះបានបន្ថែមទៀតថា មន្ត្រីម្នាក់បានប្រាប់ថា រដ្ឋាភិបាល «មិនបានផ្តល់ទិសដៅណាមួយដល់ក្រុមហ៊ុនប្រេង» ដើម្បីឲ្យកាត់បន្ថយការនាំចូលពីប្រទេសរុស្ស៊ីនោះឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm