ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់​ជូន​វីរភាព​កងទ័ព​ពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ

2025/08/02 07:10:03 pm        483

ឧត្តរមានជ័យ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង​ជា​ប្រធាន​ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​វីរ​កង​ទ័ព​ពលីចំនួន ៤រូប និងនាំយកថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនក្រុមគ្រួសារសព បន្ទាប់ពី​បាន​ពលី​ក្នុង​ការ​ប៉ះទ​ង្គិច​រវាង​កងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបន្ទាប់ព្រំដែន កាលពីចុងខែកក្កដា ឆ្នាំ២០២៥។

ក្នុង​វេលាដ៏សោកសៅ និងក្រៀមក្រំនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូម​ចូល​រួម​រំលែក​ទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់វីរភាពកងទ័ពទាំង ៤រូប រួមមាន៖ សព នាយ​ចំណង់ សំ សុគង់ឆាត, សពអនុសេនីយ៍ត្រី រុន សុខរ៉ា, សពអនុសេនីយ៍ឯក តុត ប៊ុនយឿន និងសពអនុសេនីយ៍ឯក សយ ប្រុស ដែលទទួលមរណភាព ក្នុងការប៉ះទង្គិចជាមួយកងទ័ពថៃនៅតាមបន្ទាត់ព្រំដែន ស្ថិតក្នុងខេត្តឧត្តរមានជ័យ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានចាត់ទុកការបាត់បង់វីរកងទ័ពពលីទាំង៤រូប ថា ជាការបាត់បង់នូវស្វាមី ឪពុក កូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសវីរកងទ័ពទាំង៤ បានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាល សូមដឹងគុណវីរភាព អង់អាច ក្លាហាន និងពលីរបស់យុទ្ធជនទាំង៤រូប និងជាការចងចាំមិនអាចបំភ្លេចបានចំពោះការពលីក្នុងប៉ះការពារបូរណភាពទឹកដី និងអធិបតយ្យភាព ក្នុងនាមកម្ពុជាជាប្រទេសតែងតែរក្សាសុខសន្តិភាព ស្ថិរភាព និងចំណងមិត្តភាពជាមួយប្រទេសជាមិត្តទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ទៀតថា ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានតម្កល់ការតស៊ូរបស់កងទ័ពជួរមុខ ជាស្មារតីខ្មែរតែមួយ ហើយគាំទ្រជានិច្ចទាំងស្មារតី និងធនធានផ្ទាល់ខ្លួនជូនចំពោះកងទ័ពជាដរាប ដើម្បីបង្ហាញពីមនសិកាស្នេហាជាតិ។

ជាចុងក្រោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមចូលរួមគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងការពារដាច់ខាតចំពោះសុខសន្តិភាព ស្ថិរភាព និងបូរណភាពទឹកដីឱ្យខាងតែបាន ដើម្បីជាតិ និងប្រជាជន។

សូមជម្រាបថា ថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានប្រគល់ជូនគ្រួសារសព ក្នុងមួយគ្រួសារសព ទទួលបានថវិកាចំនួន ៨០លានរៀល និងជាងនេះទៅទៀត ចំពោះបំណុលរបស់ក្រុមគ្រួសារកងទ័ពពលីត្រូវបានធនាគារសម្រេចលុបចោលទាំងអស់ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕

 

អត្ថបទដែលទាក់ទង

គ្រួសារយោធិនពលី ថ្លែងអំណរគុណសម្តេចធិបតី ដែលបានជួយដោះស្រាយបំណុល
2025/08/04 12:51:12 pm        1
TOP STORY | សម្ដេចតេជោ ហ៊ុន សែន ចោទជាសំនួរ​ថា ហេតុ​ផល​អ្វី​ទៅ​ដែល​ថៃ​មិន​ព្រម​ប្រគល់​កង​ទ័ព​កម្ពុជា​ ១៨រូបមកឲ្យកម្ពុជាវិញ?
2025/08/04 12:05:58 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពដែលបានពលី ក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ
2025/08/04 12:05:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បាតុករនៅទីក្រុងបាងកក ទាមទារឲ្យនាយករដ្ឋមន្ត្រី ដែលត្រូវបានតុលាការព្យួរតួនាទី លាលែងពីតំណែង

2025/08/04 01:14:18 pm
​សហរដ្ឋអាមេរិក និងអង្គការណាតូ កំពុងបង្កើតយន្តការផ្តល់មូលនិធិថ្មីសម្រាប់ការផ្ទេរអាវុធទៅអ៊ុយក្រែន
2025/08/04 01:06:45 pm
​ភ្លៀងធ្លាក់ខ្លាំងវាយប្រហាររដ្ឋនានាទូទាំងប្រទេសឥណ្ឌា បង្កឲ្យមានការប្រកាសអាសន្នទឹកជំនន់ និងការរំខាន
2025/08/04 12:51:44 pm
​គ្រួសារយោធិនពលី ថ្លែងអំណរគុណសម្តេចធិបតី ដែលបានជួយដោះស្រាយបំណុល
2025/08/04 12:51:12 pm
​អង់គ្លេស គំរាមដាក់ពន្ធនាគារអ្នករត់ពន្ធមនុស្ស ដែលផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គម
2025/08/04 12:48:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/04 01:47:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/02 08:38:51 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am