ថៃ បន្តរងគ្រោះដោយទឹកជំនន់ពីព្យុះ Wipha សម្លាប់មនុស្ស៦នាក់ និងរាប់ម៉ឺននាក់រងផលប៉ះពាល់

2025/08/03 06:54:17 pm        155


នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ (DDPM) បន្តតាមដានស្ថានភាពទឹកជំនន់ក្នុងខេត្តចំនួនបួន ខណៈកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ បន្ទាប់ពីមានការបំផ្លិចបំផ្លាញបង្កឡើងដោយព្យុះត្រូពិក Wipha ដែលបានឆក់យកជីវិតមនុស្សចំនួន ៦ នាក់ និងប៉ះពាល់ដល់មនុស្សជាង៧៤.០០០គ្រួសារ។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យស្ថានភាពដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ក្រុមមន្ត្រីនៃទីភ្នាក់ងារគ្រោះមហន្តរាយបានបញ្ជាក់ថា ទឹកជំនន់នៅតែបន្តកើតមាននៅក្នុងខេត្ត Nan, Chiang Rai, Sukhothai និង Phitsanulok ទោះបីជាកម្រិតទឹកបានស្រកក៏ដោយ។ 

ប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ លោក Passakorn Boonyalak បានបង្ហាញថា ព្យុះ Wipha បានបង្កឲ្យមានទឹកជំនន់ និងបំណាក់ដីនៅទូទាំងខេត្តចំនួន ១២ចាប់ពីថ្ងៃទី ២១ ខែកក្កដា ដល់ថ្ងៃទី ២ខែសីហា ឆ្នាំ២០២៥នេះ។

គ្រោះមហន្តរាយនេះបានប៉ះពាល់ដល់ស្រុកចំនួន ៧៤ សង្កាត់ចំនួន ៣៦៤ និងភូមិចំនួន២.៣៨៧ ប៉ះពាល់ដល់គ្រួសារចំនួន ៧៤.៥៩៧ ឬប្រហែល ២៣៣.៥០៩ នាក់ ។អ្នកស្លាប់ចំនួន៦នាក់ត្រូវបានកត់ត្រាក្នុងអំឡុងពេលនោះ។

គួររម្លឹកថាទឹកជំនន់ដ៏ធំនៅទូទាំងប្រទេសថៃក្នុងឆ្នាំ២០១១ បានសម្លាប់មនុស្សជាង ៥០០ នាក់ និងបំផ្លាញលំនៅឋានរាប់លានខ្នងនៅទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm