[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លៀងមូសុងនៅប្រទេសឥណ្ឌា បានកើនឡើងដល់ជិត១៨០នាក់

2025/08/03 10:27:16 pm        124

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ ហិម៉ាចាល់ប្រទេស (Himachal Pradesh) (SDMA) របស់ប្រទេសឥណ្ឌា ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់១៧៩នាក់ ក្នុងនោះ ១០១នាក់ បណ្ដាលមកពីគ្រោះមហន្តរាយទាក់ទងនឹងភ្លៀងរដូវមូសុង ដូចជា ទឹកជំនន់ដ៏គំហុក បំណាក់ដី និងរន្ទះបាញ់ជាដើម ខណៈមនុស្ស៧៨នាក់ផ្សេងទៀត បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីអាកាសធាតុអាប់អួរ និងផ្លូវដែលរងការបំផ្លិចបំផ្លាញ។

របាយការណ៍ចុងក្រោយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បាននិយាយថា រដ្ឋ ហិម៉ាចាល់ប្រទេស (Himachal Pradesh) បានរងគ្រោះធ្ងន់ធ្ងររហូតដល់បាត់បង់អាយុជីវិតមនុស្ស និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយសាររដូវមូសុងដ៏ធ្ងន់ធ្ងរចន្លោះពីថ្ងៃទី២០ខែមិថុនា និងទី២ខែសីហា ឆ្នាំ២០២៥នេះ។  

ប្រភពពីអាជ្ញាធរខាងលើ បានបញ្ជាក់ពីការរំខានយ៉ាងខ្លាំងដល់សេវាសាធារណៈ ដោយក្នុងនោះ ផ្លូវចំនួន៤០៣ខ្សែ ត្រូវបានបិទ ស្ថានីយ៍ផ្គត់ផ្គង់ថាមពល៤១១កន្លែងត្រូវបានរំខាន និងគម្រោងផ្គត់ទឹកចំនួន១៩៦កន្លែង ត្រូវបានកាត់ផ្ដាច់ គ្រិតត្រឹមល្ងាចថ្ងៃសុក្រទី១សីហា។ 

ចំណែកនៅក្នុងទីក្រុង Patna នៃរដ្ឋ Biharភាគខាងកើតរបស់ប្រទេសឥណ្ឌាឯណោះវិញ បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង  ដែលបានរំខានដល់ អាជីវកម្មនៅតាមផ្សារសំខាន់ៗ កាលពីថ្ងៃសៅរ៍ទី២សីហា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm