អាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជាជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​កសាង​ទំនុកចិត្ត និងស្ថិរភាពឡើងវិញ

2025/08/04 05:54:01 pm        1.8 K

ភ្នំពេញ៖ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​កសាង​ទំនុក​ចិត្ត និងស្ថិរភាពឡើងវិញ។

តាមរយៈហ្វេសប៊ុកស្ថានទូតប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជានៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ​២០២៥​នេះ បានលើកឡើងថា ​ខណៈដែលកម្ពុជា និងថៃបានកោះប្រជុំនៅថ្ងៃនេះ ទី៤ ខែសីហា សម្រាប់​គណៈ​កម្មាធិការព្រំដែនទូទៅ (GBC) ដំណើរទស្សន​កិច្ចនា​ពេល​ថ្មី​ៗ​នេះ​របស់​ឯកឧត្ដម​ឯក​អគ្គ​រដ្ឋ​ទូត​ Stefan Messerer ទៅកាន់តំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅ​ថ្ងៃ​សុក្រ​ ទី០១ ខែសីហា រួមជាមួយនឹង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន និង​សមាជិក​សហគមន៍​ការទូត ធ្វើ​ជា​ការ​រំលឹក​ទាន់​ពេល​វេលា​ថា ចំណុច​ស្នូល​នៃ​ជម្លោះ​នីមួយ​ៗ​ ​គឺ​ជា​ជីវិត​ពិត និង​មនុស្ស​ពិត។

ឯកឧត្ដមបានបន្តថា បន្ទាប់ពីបទឈប់បាញ់នាពេលថ្មីៗនេះ ដំណើរទស្សន​កិច្ច​នេះ​បាន​បំភ្លឺ​អំពី​ស្ថាន​ភាព​ នៃ​ជនភៀសសឹកដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជា​ជំហាន​ដ៏សំខាន់មួយឆ្ពោះទៅរកការកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ។ ឯកឧត្ដមបន្តថា សន្តិភាព​ប្រកប​ដោយនិរន្តរភាព​ទាមទារលើសពីកិច្ចព្រមព្រៀងដែលបានចរចា វា​ទាមទារ​ឱ្យ​ស្តាប់​អ្នក​ដែល​មិន​នៅ​តុចរចា ប៉ុន្តែនៅជិតការរងគ្រោះបំផុត។

ឯកឧត្ដម​បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ក្នុងការគាំទ្រសន្តិភាព តាមរយៈការសន្ទនា ដោយ​សង្កត់ធ្ងន់ថាអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត ជាពិសេសបុគ្គល និងគ្រួសារ​ដែល​ត្រូវ​បាន​ផ្លាស់​ទី​លំនៅ មិនត្រូវបំភ្លេចចោលក្នុងដំណើរការការទូតឡើយ។ សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និង​សិទ្ធិ​ក្នុង​ការ​វិលត្រឡប់មកមាតុភូមិវិញដោយសន្តិភាព ត្រូវតែ​រក្សា​ជា​ស្នូល​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំង​អស់​ឆ្ពោះ​ទៅ​រក​ការ​បន្ធូរ​បន្ថយភាពតានតឹង និងការផ្សះផ្សា។

សូមជម្រាបជូនថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា​បាន​រៀបចំ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ខេត្ត​ឧត្តរ​មានជ័យ និងខេត្តសៀមរាប រយៈពេល២ថ្ងៃ (ថ្ងៃទី១ និងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥) ដោយ​មាន​ការ​ចូល​រួម​ពីប្រធាន​តំណាងស្ថានបេសកកម្មការទូត និងទីភ្នាក់ងារ​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ ​(អ.ស.ប) ដែលមានចំនួនសរុប ២៦រូប៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        85
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm