ក្រសួង​សង្គមកិច្ច​និង​អង្គការ Care for Children រួមគ្នា​លើ​ការងារ​ផ្ទេរ​កុមារ​ពី​មណ្ឌល​មក​សហគមន៍​

2022/01/14 01:44:37 am        487

ភ្នំពេញ៖ ​ក្រសួង​សង្គមកិច្ច និង​អង្គការ Care for Children នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ ២០២២​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា លើ​គម្រោង​សាកល្បង​មួយ ដោយ​ផ្តោត​លើ​ការផ្ទេរ​កុមារ​ចេញពី​មណ្ឌល​ថែទាំ​ឱ្យ​មក​ស្នាក់​នៅ​ក្នុង​គ្រួសារ​និង​សហគមន៍​វិញ​។​

​ក្រសួង​សង្គមកិច្ច និង​អង្គការ Care for Children បាន​ចុះ​កិច្ចព្រមព្រៀង ដើម្បី​ធ្វើការ​រួមគ្នា លើក​គម្រោង​សាកល្បង ដោយ​ផ្តោត​សំខាន់​លើ​ការផ្ទេរ​កុមារ​ចេញពី​មណ្ឌល​ថែទាំ​ឱ្យ​មក​ស្នាក់​ក្នុង​គ្រួសារ​និង​សហគមន៍​វិញ​។

គម្រោង​សាកល្បង​នេះ មាន​រយៈពេល ៣​ឆ្នាំ ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៥ ដោយ​អនុវត្ត​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​

​គម្រោង​នេះ​ទាំងមូល មាន​គោលដៅ​កិច្ចសហការ លើ​ចំណុច​ជាច្រើន ដូចជា កែទម្រង់​វិស័យ​សុខុមាលភាព​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​អភិវឌ្ឍ​ការ​ទុកដាក់​កុមារ​ទៅក្នុង​គ្រួសារ​ជា​ជម្រើស​វិជ្ជមាន​ជំនួស​ឱ្យ​ការថែទាំ​នៅតាម​មណ្ឌល​ថែទាំ​។

បណ្ដុះបណ្ដាល​បុគ្គលិក​មណ្ឌល​ថែទាំ​កុមារ​ក្នុងស្រុក​អំពី​ជំនាញ និង​ចំណេះដឹង​អំពី​ដំណើរការ​កម្មវិធី​ទុកដាក់​កុមារ​នៅ​ក្នុង​គ្រួសារ បង្កើន​គុណភាព​ជីវិត​របស់​កុមារ តាមរយៈ​ការ​ទុកដាក់​កុមារ​នៅ​ក្នុង​គ្រួសារ​ក្នុង​សហគមន៍ គាំទ្រ​ដល់​ការធ្វើសមាហរណកម្ម​កុមារ​ចេញពី​មណ្ឌល​ថែទាំ​របស់​រដ្ឋាភិបាល ទៅ​ទុកដាក់​នៅក្នុង​គ្រួសារ​និង​សហគមន៍ តាមរយៈ ការជួយ​អាជ្ញាធរ​ថ្នាក់ជាតិ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​។​

​អង្គការ Care for Children និង​ក្រសួង​សង្គមកិច្ច ដោយមាន​នាយកដ្ឋាន​សុខុមាលភាព​កុមារ និង​គ្រប់គ្រង​រួមគ្នា​តាមរយៈ​ការបែងចែក​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ ដើម្បី​អនុវត្ត​ការងារ​ស្របតាម​ផែនការ​សកម្មភាព​ប្រចាំ​ឆ្នាំ ដែល​កំណត់​អំពី​លទ្ធផល​រំពឹងទុក សូចនាករ និង​ធនធានមនុស្ស និង​ថវិកា​សម្រាប់​អនុវត្ត​គម្រោង ព្រមទាំង​ដំណើរការ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​។​

​ពាក់ព័ន្ធ​នឹង​ការងារ​ពាក់ព័ន្ធ​កុមារ​នេះ កន្លងមក​ក្រសួង​សង្គមកិច្ច បា​នអ​នុ​វត្ត​ផែនការ​សកម្មភាព ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការថែទាំ​កុមារ និង​សមាហរណកម្ម​កុមារ​ចំនួន ៣០% ពី​មណ្ឌល​ថែទាំ​កុមារ ទៅកាន់​គ្រួសារ​របស់​ពួកគេ​វិញ​ដោយ​សុវត្ថិភាព​៕ ​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm