ឯកឧត្ដម គន់ គីម​៖ ការសាងសង់​ស្តូប​ឈ្នះ​-​ឈ្នះ​តេ​ជោ​សែន​អន្លង់វែង​ជា​និមិត្តរូប​ នៃ​ការបញ្ចប់​សង្គ្រាម​

2022/01/13 07:01:52 pm        433

​ភ្នំពេញ​៖ ឯកឧត្ដម គន់ គីម បាន​លើក​ឡើងថា ការសាងសង់​ស្តូប​ឈ្នះ​-​ឈ្នះ តេ​ជោ​សែន​តំបន់​អន្លង់វែង ក្នុង ខេត្តឧត្ដរមានជ័យ ជា​និមិត្តរូប នៃ​ការបញ្ចប់​សង្គ្រាម​។​

​ឯកឧត្ដម គន់ គីម ប្រធាន​គណៈកម្មការ​សាងសង់​ស្តូប​ឈ្នះ ឈ្នះ តេ​ជោ​សែន​តំបន់​អន្លង់វែង ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា ការសង់​ស្តូប​ឈ្នះ​-​ឈ្នះ ដើម្បី​ទុកជា​ការ​ចងចាំ អំពី​ការខិតខំ​តស៊ូ​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ផ្សះផ្សា​ជាតិ​បញ្ចប់សង្គ្រាម នាំមក​នូវ​សន្ដិភាព​ពេញលេញ​សម្រាប់​ជាតិ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ ២៩ ធ្នូ ១៩៩៨​។

​អនុគណៈកម្មការ​សាងសង់​ស្តូប​ឈ្នះ ឈ្នះ តេ​ជោ​សែន តំបន់​អន្លង់​វង កំពុង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ផ្តល់​ឯកសារ​ជា​ផ្លូវការ ដើម្បី​ក្រុមបច្ចេកទេស​ចាប់ផ្តើម​ដំណើរការ​សិក្សា​គម្រោង​តួ​ស្តូប​ទាំងមូល​តាម​ទម្រង់​បច្ចេកទេស​ឆាប់ៗ​នេះ​។​

​ឯកឧត្ដម បាន​ប្រាប់​BTV​ថា ការសាងសង់​ស្តូប​ឈ្នះ-ឈ្នះ តេ​ជោ​សែន​តំបន់​អន្លង់វែង គឺជា​រឿង​ដ៏​មាន​សារៈសំខាន់ ដើម្បី​ចងចាំ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្ដេច​តេ​ជោ​ក្នុងការ​បញ្ចប់សង្គ្រាម​ពេញលេញ​នៅ​កម្ពុជា​។

​ចំពោះ​ការ​ជ្រើស​យក​ទីតាំង​តំបន់​អន្លង់វែង ដើម្បី​សាងសង់​ស្តូប​ឈ្នះ ឈ្នះ នេះ​ត្រូវបាន​អនុគណៈកម្មការ​សាងសង់ បញ្ជាក់ថា ពី​ព្រោះតែ​តំបន់​អន្លង់វែង គឺ​បាន​បង្កប់​នូវ​អត្ថន័យ និង​តឹកតាង​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ដែល​បាន​ផ្សារភ្ជាប់​យ៉ាង​ជ្រាលជ្រៅ​ទៅក្នុង​នយោបាយ​ឈ្នះ ឈ្នះ សម្តេច​តេ​ជោ​សែន​។ ការសាងសង់ គឺ​ស្នើ​ឲ្យ​អនុវត្តតាម​ទម្រង់ នៃ​ការសាងសង់​ស្តូប​នៅ​ខេត្តកោះកុង និង​ឈរ​ទៅលើ​ស្ថានភាព នៃ​លក្ខណៈ​ភូមិសាស្ត្រ និង​ស្ថានភាព​ទីតាំង​ជាក់ស្តែង​។

​អាជ្ញាធរ​ស្រុក​អន្លង់វែង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុង​ពិនិត្យ​ដោះស្រាយ​ផលប៉ះពាល់​ដី​ក្នុង​តំបន់​អនុក្រឹត្យ ក្នុង​រង្វង់​សរុប​ ២៤​ហិកតា ដើម្បី​រៀបចំ​ឱ្យ​ក្រុម​បច្ចេកទេស​ដំណើរ​អនុវត្ត​គម្រោង​ជាក់ស្តែង​។

​កម្ពុជា បានបញ្ចប់​សង្គ្រាម​ពេញលេញ​នៅ​ចុងឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ ឈ្នះ ដែល​ដាក់ចេញ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន​។ ព្រោះតែ​នយោបាយ​ឈ្នះ​ឈ្នះ​នេះ​ហើយ ទើប​នាំ​ឲ្យ​កម្ពុ​ជា​មាន​សន្តិភាព ផ្ដល់ឱកាស​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​រហូតមក​ដល់​ពេលនេះ​។ ដូច្នេះហើយ ​ការ​រំលឹក​ឡើងវិញ​អំពី​កត្តា​ប្រវត្តិសាស្ដ្រ​នេះ គួរ​ត្រូវបានធ្វើ ដើម្បី​ជាការ​ដឹងគុណ​ចំពោះ​ស្ថាបនិក​នយោបាយ​ឈ្នះ ឈ្នះ​៕​អត្ថបទ​៖ សេក ឧ​ត្ត​ម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm